កាលណាពួកគេដួល ពួកគេនឹងទទួលជំនួយបន្តិចបន្តួច ប៉ុន្តែមនុស្សជាច្រើននឹងចូលរួមជាមួយពួកគេដោយការបញ្ជោរ។
កិច្ចការ 20:29 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំដឹងហើយថា ក្រោយពីខ្ញុំចាកចេញទៅ ចចកដ៏កំណាចនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយឥតត្រាប្រណីហ្វូងចៀមឡើយ Khmer Christian Bible ខ្ញុំដឹងថា ក្រោយពេលខ្ញុំចេញទៅ ឆ្កែព្រៃដ៏សាហាវនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយមិនប្រណីដល់ហ្វូងចៀមឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំដឹងថា ក្រោយពីខ្ញុំចេញទៅ នោះនឹងមានឆ្កែព្រៃដ៏សាហាវចូលមកក្នុងចំណោមអ្នករាល់គ្នា ដែលមិនប្រណីដល់ហ្វូងចៀមឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា អាល់គីតាប ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្ដសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ |
កាលណាពួកគេដួល ពួកគេនឹងទទួលជំនួយបន្តិចបន្តួច ប៉ុន្តែមនុស្សជាច្រើននឹងចូលរួមជាមួយពួកគេដោយការបញ្ជោរ។
វេទនាហើយ! អ្នកគង្វាលឥតប្រយោជន៍ដែលបោះបង់ចោលហ្វូងចៀមអើយ! ដាវនឹងធ្លាក់មកលើដើមដៃ និងភ្នែកស្ដាំរបស់អ្នកនោះ។ ដើមដៃរបស់គេនឹងស្វិតទាំងស្រុង ហើយភ្នែកស្ដាំរបស់គេនឹងងងឹតសូន្យ”៕
“មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។
“ចូរប្រយ័ត្នប្រយែងនឹងពួកព្យាការីក្លែងក្លាយ។ ពួកគេមករកអ្នករាល់គ្នាដោយពាក់រោមចៀម ប៉ុន្តែខាងក្នុងពួកគេជាចចកដ៏កាចសាហាវ។
ហ្វូងតូចអើយ កុំខ្លាចឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានអាណាចក្ររបស់ព្រះអង្គដល់អ្នករាល់គ្នាហើយ។
រីឯឈ្នួលដែលមិនមែនជាអ្នកគង្វាល ហើយចៀមក៏មិនមែនជារបស់ខ្លួនឯងផង នៅពេលឃើញចចកមក គេទុកចៀមចោល រួចរត់គេចបាត់ទៅ។ ចចកក៏ឆក់យកចៀម ហើយដេញចៀមទាំងនោះឲ្យខ្ចាត់ខ្ចាយ។
នៅពេលពួកគេហូបហើយ ព្រះយេស៊ូវទ្រង់សួរស៊ីម៉ូនពេត្រុសថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬទេ?”។ គាត់ទូលថា៖ “បាទ ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមកូនចៀមរបស់ខ្ញុំចុះ”។
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅក្នុងចំណោមអ្នករាល់គ្នា ទាំងយកចិត្តទុកដាក់ស្របតាមបំណងព្រះហឫទ័យរបស់ព្រះ មិនមែនដោយត្រូវគេបង្ខំទេ គឺដោយស្ម័គ្រចិត្តវិញ ហើយក៏មិនមែនដោយលោភចង់បានកម្រៃទុច្ចរិតដែរ គឺដោយចិត្តឆេះឆួលវិញ
យ៉ាងណាមិញ ដូចដែលមានព្យាការីក្លែងក្លាយនៅក្នុងចំណោមប្រជាជនយ៉ាងណា ក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងនោះដែរ។ ពួកគេនឹងនាំសេចក្ដីបង្រៀនខុសឆ្គងនៃសេចក្ដីវិនាសមកដោយសម្ងាត់ ថែមទាំងនាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯង ដោយបដិសេធសូម្បីតែព្រះអម្ចាស់ដែលប្រោសលោះពួកគេ។
ដែលពួកគេបានប្រាប់អ្នករាល់គ្នាថា៖ “នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកដែលដើរតាមតណ្ហារបស់ខ្លួនក្នុងការមិនគោរពព្រះ”។