Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 20:29 - Khmer Christian Bible

29 ខ្ញុំ​ដឹង​ថា​ ក្រោយ​ពេល​ខ្ញុំ​ចេញ​ទៅ​ ឆ្កែព្រៃ​ដ៏​សាហាវ​នឹង​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដោយ​មិន​ប្រណី​ដល់​ហ្វូងចៀម​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ខ្ញុំ​ដឹង​ហើយ​ថា ក្រោយពី​ខ្ញុំ​ចាកចេញទៅ ចចក​ដ៏កំណាច​នឹង​ចូលមក​ក្នុងចំណោម​អ្នករាល់គ្នា ដោយ​ឥត​ត្រាប្រណី​ហ្វូងចៀម​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ខ្ញុំ​ដឹង​ថា ក្រោយ​ពី​ខ្ញុំ​ចេញ​ទៅ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​មិន​ប្រណី​ដល់​ហ្វូង​ចៀម​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បងប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ដ​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ

សូមមើលជំពូក ចម្លង




កិច្ចការ 20:29
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដែល​ពាក់​ស្បែក​ចៀម​មក​រក​អ្នក​រាល់គ្នា​ តែ​ខាង​ក្នុង​វិញ​ ជា​ឆ្កែ​ចចក​កាច​សាហាវ​


ដូច​ដែល​ធ្លាប់​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ជា​យ៉ាង​ណា​ នោះ​ក៏​នឹង​មាន​គ្រូ​ក្លែងក្លាយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះដែរ​ ពួកគេនឹង​នាំ​សេចក្ដី​បង្រៀន​ដែល​នាំ​ឲ្យ​ហិន​វិនាស​ចូល​មក​ដោយ​សំងាត់​ ពួកគេ​បដិសេធ​សូម្បី​តែ​ព្រះអម្ចាស់​ដែល​បាន​លោះ​ពួកគេ​ ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួន​ឯង​ទៀត​ផង។​


ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​


រីឯ​អ្នក​ស៊ី​ឈ្នួល​ដែល​មិន​មែន​ជា​អ្នក​គង្វាល​ គឺ​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ ពេលណា​ពួកគេ​ឃើញ​ចចក​មក​ នោះ​ពួកគេ​ក៏​រត់​ចោល​ចៀម​ បណ្ដោយ​ឲ្យ​ចចក​ឆក់​យក​ចៀម​ ហើយ​ដេញ​ចៀម​ខ្ចាត់ខ្ចាយ​


ចូរ​ទៅ​ចុះ​ ហើយ​មើល៍ ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដូចជា​កូន​ចៀម​កណ្ដាល​ហ្វូង​ចចក។​


ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ ដូច​ជា​សត្វ​ចៀម​នៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក​ ដូច្នេះ​ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់​ ហើយ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប​


ចូរ​កុំ​ខ្លាច​អី​ ក្រុម​ដ៏​តូច​អើយ!​ ដ្បិត​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ពេញ​ចិត្ដ​ប្រគល់​នគរ​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ។​


ពេល​នោះ​ ក្រោយ​ពេល​ពួកគេ​បរិភោគ​រួច​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​ពួកអ្នក​ទាំង​នេះ​ដែរ​ឬ​ទេ?»​ គាត់​ទូល​ឆ្លើយ​ថា៖​ «បាទ​ ព្រះអម្ចាស់!​ ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ​ផង!»​


ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះជាម្ចាស់​ដែល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ក្នុង​នាម​ជា​អ្នក​មើល​ខុសត្រូវ​ មិន​មែន​ដោយ​បង្ខំ​ ប៉ុន្ដែ​ដោយចិត្ដ​ចង់​ដែល​ស្របតាម​បំណង​របស់​ព្រះជាម្ចាស់​ ហើយ​មិន​មែន​ដោយ​ចង់​បាន​កម្រៃ​ទេ​ ប៉ុន្ដែ​ដោយ​ស្ម័គ្រចិត្ដ​


ពួក​គាត់​បាន​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម