ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
កិច្ចការ 15:5 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានអ្នកខ្លះក្នុងគណៈផារិស៊ីដែលបានជឿ ក្រោកឡើងនិយាយថា៖ “ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ពួកគេឲ្យកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេដែរ”។ Khmer Christian Bible នោះមានអ្នកខ្លះពីខាងគណៈផារិស៊ី ដែលជឿបានក្រោកឈរឡើងនិយាយថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកគេ និងបង្គាប់ពួកគេឲ្យកាន់តាមគម្ពីរវិន័យរបស់លោកម៉ូសេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ មានពួកអ្នកខ្លះក្នុងពួកផារិស៊ីដែលបានជឿ ក្រោកឡើងពោលថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ឲ្យកាន់តាមក្រិតវិន័យរបស់លោកម៉ូសេដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យ*របស់លោកម៉ូសេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានអ្នកខ្លះក្នុងពួកផារិស៊ីដែលជឿ គេឈរឡើងនិយាយថា ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃនោះ ហើយបង្គាប់ឲ្យកាន់តាមក្រិត្យវិន័យរបស់លោកម៉ូសេដែរ។ អាល់គីតាប ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿអ៊ីសា ក្រោកឈរឡើងពោលថា ត្រូវតែធ្វើពិធីខតាន់ឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្ដិតាមហ៊ូកុំរបស់ណាពីម៉ូសាដែរ។ |
ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
មានអ្នកខ្លះចុះមកពីយូឌា ហើយបង្រៀនបងប្អូនថា៖ “លុះត្រាតែអ្នករាល់គ្នាបានទទួលពិធីកាត់ស្បែកតាមទម្លាប់របស់ម៉ូសេ ពុំនោះទេ អ្នករាល់គ្នាមិនអាចទទួលការសង្គ្រោះបានឡើយ”។
ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះដែលចេញពីចំណោមយើងខ្ញុំ បានធ្វើឲ្យបងប្អូនមានអំពល់ដោយពាក្យសម្ដី បណ្ដាលឲ្យចិត្តបងប្អូនវិលវល់ ទោះបីជាយើងខ្ញុំមិនបានបង្គាប់អ្នកទាំងនោះក៏ដោយ
កាលបានឮអំពីការទាំងនេះ ពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ។ បន្ទាប់មក ពួកគេនិយាយនឹងគាត់ថា៖ “ប៉ូលជាបងប្អូនអើយ អ្នកឃើញហើយថា មានមនុស្សរាប់ម៉ឺននាក់ដែលបានជឿក្នុងចំណោមជនជាតិយូដា ហើយពួកគេសុទ្ធតែជាអ្នកស៊ប់ខាងក្រឹត្យវិន័យ។
យ៉ាងណាមិញ ខ្ញុំសូមសារភាពការនេះដល់លោកថា ខ្ញុំបានបម្រើព្រះនៃដូនតារបស់ខ្ញុំដូច្នេះ ស្របតាមមាគ៌ានេះដែលពួកគេហៅថានិកាយខុសឆ្គង ព្រមទាំងជឿសេចក្ដីទាំងអស់ស្របតាមក្រឹត្យវិន័យ និងអ្វីៗដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការី
យើងខ្ញុំបានឃើញថា ជននេះដូចជាជំងឺរាតត្បាត ជាអ្នកពន្យុះឲ្យមានការបះបោរក្នុងជនជាតិយូដាទាំងអស់ទូទាំងពិភពលោក និងជាមេដឹកនាំនៃនិកាយអ្នកណាសារ៉ែត។
ប៉ុន្តែយើងគិតថាគួរស្ដាប់គំនិតរបស់លោកពីលោក ដ្បិតយើងដឹងច្បាស់ថា នៅគ្រប់ទីកន្លែង គេនិយាយប្រឆាំងនឹងនិកាយនេះមែន”។
រីឯមហាបូជាចារ្យក៏ចាប់ផ្ដើមចាត់វិធានការ។ លោកនិងអស់អ្នកដែលនៅជាមួយ ដែលជាគណៈសាឌូស៊ី បានពេញដោយការឈ្នានីស
តើអ្នកណាត្រូវបានត្រាស់ហៅក្រោយពីទទួលពិធីកាត់ស្បែករួចហើយ? កុំឲ្យអ្នកនោះលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ។ តើអ្នកណាត្រូវបានត្រាស់ហៅដោយមិនបានទទួលពិធីកាត់ស្បែក? កុំឲ្យអ្នកនោះទទួលពិធីកាត់ស្បែកឡើយ។
ប៉ុន្តែកាលកេផាសបានមកដល់អាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងគាត់ចំពោះមុខគាត់ ពីព្រោះគាត់មានការដែលគួរឲ្យបន្ទោស។
ប៉ុន្តែនៅពេលខ្ញុំឃើញថា ពួកគេមិនបានដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរកេផាសនៅមុខទាំងអស់គ្នាថា៖ “ប្រសិនបើលោក ដែលជាជនជាតិយូដា បែរជារស់នៅដូចសាសន៍ដទៃ ហើយមិនរស់នៅដូចជនជាតិយូដាទេ តើលោកនឹងបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាដូចម្ដេចកើត?”។