ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវតែធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នា;
កិច្ចការ 13:5 - ព្រះគម្ពីរខ្មែរសាកល លុះទៅដល់សាឡាមីច ពួកគេក៏ប្រកាសព្រះបន្ទូលរបស់ព្រះនៅតាមសាលាប្រជុំរបស់ជនជាតិយូដា។ ពួកគេមានយ៉ូហានម៉ាកុសជាអ្នកជួយដែរ។ Khmer Christian Bible ពេលទៅដល់ក្រុងសាឡាមីន ពួកគាត់បានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ព្រមទាំងមានលោកយ៉ូហានជាអ្នកជំនួយរបស់ពួកគាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលទៅដល់ក្រុងសាឡាមីន គេក៏ប្រកាសព្រះបន្ទូលរបស់ព្រះ នៅក្នុងសាលាប្រជុំនានារបស់សាសន៍យូដា ទាំងមានលោកយ៉ូហាន ជាអ្នកជំនួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ដោយមានលោកយ៉ូហាន ជួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់សាឡាមីនហើយ គេក៏ផ្សាយព្រះបន្ទូល នៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសន៍យូដា មានទាំងយ៉ូហានជាអ្នកជំនួយដែរ អាល់គីតាប ពេលទៅដល់ក្រុងសាឡាមីន អ្នកទាំងពីរបានប្រកាសបន្ទូលនៃអុលឡោះ នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ដោយមានយ៉ូហានជួយផង។ |
ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវតែធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នា;
កាលបានយល់ហើយ ពេត្រុសក៏ទៅផ្ទះរបស់ម៉ារាម្ដាយរបស់យ៉ូហាន ដែលគេហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនជួបជុំគ្នាអធិស្ឋាន។
ចំណែកឯបារណាបាស និងសូលបានបំពេញការងារបម្រើហើយ ក៏ត្រឡប់មកពីយេរូសាឡិមវិញ ទាំងនាំយ៉ូហានដែលគេហៅថាម៉ាកុសមកជាមួយដែរ៕
រីឯពួកគេបន្តដំណើរពីពើកា ហើយទៅដល់អាន់ទីយ៉ូកក្នុងពីស៊ីឌា រួចនៅថ្ងៃសប្ប័ទ ពួកគេក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ។
ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ
កាលមួយមានកើតឡើងដូច្នេះ: នៅអ៊ីកូនាម ប៉ូលនិងបារណាបាសនាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដោយរបៀបដែលធ្វើឲ្យទាំងជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនសន្ធឹកបានជឿ។
ដូច្នេះ គាត់ក៏ជជែកជាមួយជនជាតិយូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ នៅសាលាប្រជុំ ព្រមទាំងជជែកជាមួយពួកអ្នកដែលជួបប្រទះនឹងគាត់នៅតាមផ្សារ ជារៀងរាល់ថ្ងៃ។
គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។
ដូច្នេះ គាត់បានចាត់អ្នកដែលបម្រើជាមួយគាត់ពីរនាក់ គឺធីម៉ូថេ និងអេរ៉ាស្ទុស ឲ្យទៅម៉ាសេដូន រីឯខ្លួនគាត់ស្នាក់នៅអាស៊ីមួយរយៈសិន។
ដូច្នេះ ទីក្រុងបានពេញទៅដោយភាពច្របូកច្របល់។ គេក៏ចាប់កៃយុស និងអើរីស្តាក ជាអ្នកម៉ាសេដូនដែលរួមដំណើរជាមួយប៉ូល ហើយលើកគ្នាសម្រុកចូលទៅក្នុងទីលានមហោស្រព។
ប៉ូលបានចូលទៅក្នុងសាលាប្រជុំ ហើយប្រកាសយ៉ាងក្លាហានក្នុងអំឡុងបីខែ ទាំងជជែក និងបញ្ចុះបញ្ចូលគេអំពីអាណាចក្ររបស់ព្រះ។
ក៏ចាប់ផ្ដើមប្រកាសព្រះយេស៊ូវនៅតាមសាលាប្រជុំភ្លាម ថាគឺព្រះអង្គនេះហើយជាព្រះបុត្រារបស់ព្រះ។
អើរីស្តាកអ្នកជាប់គុកជាមួយខ្ញុំ និងម៉ាកុសបងប្អូនជីដូនមួយរបស់បារណាបាស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ ចំពោះម៉ាកុស អ្នករាល់គ្នាបានទទួលពាក្យបង្គាប់ថា ប្រសិនបើគាត់មករកអ្នករាល់គ្នា សូមអ្នករាល់គ្នាទទួលគាត់។
មានតែលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ។ សូមយកម៉ាកុស ហើយនាំគាត់មកជាមួយអ្នកផង ដ្បិតគាត់ជាប្រយោជន៍ដល់ខ្ញុំក្នុងការងារបម្រើ។