កិច្ចការ 13:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ដោយមានលោកយ៉ូហាន ជួយផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 លុះទៅដល់សាឡាមីច ពួកគេក៏ប្រកាសព្រះបន្ទូលរបស់ព្រះនៅតាមសាលាប្រជុំរបស់ជនជាតិយូដា។ ពួកគេមានយ៉ូហានម៉ាកុសជាអ្នកជួយដែរ។ សូមមើលជំពូកKhmer Christian Bible5 ពេលទៅដល់ក្រុងសាឡាមីន ពួកគាត់បានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ព្រមទាំងមានលោកយ៉ូហានជាអ្នកជំនួយរបស់ពួកគាត់ដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ពេលទៅដល់ក្រុងសាឡាមីន គេក៏ប្រកាសព្រះបន្ទូលរបស់ព្រះ នៅក្នុងសាលាប្រជុំនានារបស់សាសន៍យូដា ទាំងមានលោកយ៉ូហាន ជាអ្នកជំនួយដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដល់សាឡាមីនហើយ គេក៏ផ្សាយព្រះបន្ទូល នៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសន៍យូដា មានទាំងយ៉ូហានជាអ្នកជំនួយដែរ សូមមើលជំពូកអាល់គីតាប5 ពេលទៅដល់ក្រុងសាឡាមីន អ្នកទាំងពីរបានប្រកាសបន្ទូលនៃអុលឡោះ នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ដោយមានយ៉ូហានជួយផង។ សូមមើលជំពូក |
លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្តអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូន។ ប៉ុន្តែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ