នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
កាឡាទី 6:18 - ព្រះគម្ពីរខ្មែរសាកល បងប្អូនអើយ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នា! អាម៉ែន៕៚ Khmer Christian Bible បងប្អូនអើយ! សូមឲ្យព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នាចុះ អាម៉ែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអើយ សូមព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ស្ថិតនៅជាប់ជាមួយវិញ្ញាណរបស់អ្នករាល់គ្នា។ អាម៉ែន។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ អាម៉ែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងប្អូនអើយ សូមឲ្យព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚ អាល់គីតាប បងប្អូនអើយ សូមគុណរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ អាម៉ីន។ |
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងថា ខ្ញុំបានរៀបគម្រោងមករកអ្នករាល់គ្នាជាច្រើនលើកច្រើនសា ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំបានទទួលនៅក្នុងចំណោមសាសន៍ដទៃឯទៀតដែរនោះទេ ប៉ុន្តែខ្ញុំត្រូវបានរារាំងរហូតដល់ពេលនេះ។
ព្រះនៃសេចក្ដីសុខសាន្តនឹងកម្ទេចសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ។ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នករាល់គ្នា!
កៃយុស ដែលជាអ្នកទទួលខ្ញុំ និងជាអ្នកទទួលក្រុមជំនុំទាំងមូល ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ អេរ៉ាស្ទុសជាហេរញ្ញិកក្រុង និងក្វើតុសដែលជាបងប្អូនផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
បងប្អូនអើយ ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា សូម្បីតែកិច្ចសន្យារបស់មនុស្ស កាលព្រមព្រៀងគ្នាហើយ ក៏គ្មានអ្នកណាបោះបង់ចោល ឬបន្ថែមអ្វីឡើយ។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចខ្ញុំ ដ្បិតខ្ញុំក៏បានដូចអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំឡើយ។
បងប្អូនអើយ ចំណែកឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាកូននៃសេចក្ដីសន្យាដូចអ៊ីសាកដែរ។
បងប្អូនអើយ ប្រសិនបើមានអ្នកណាធ្លាក់ទៅក្នុងការបំពានអ្វីមួយ អ្នករាល់គ្នាដែលជាមនុស្សខាងវិញ្ញាណ ត្រូវស្ដារមនុស្សបែបនោះឡើងវិញដោយចិត្តសុភាពរាបសា ទាំងប្រុងប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវបានល្បួងដែរ។
សូមឲ្យព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នក!៕៚
សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នា!៕៚