ព្រះដែលឈ្វេងយល់ចិត្ត បានធ្វើបន្ទាល់ដល់ពួកគេ គឺប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានមកយើងដែរ
កាឡាទី 3:2 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំគ្រាន់តែចង់ដឹងពីអ្នករាល់គ្នាអំពីការនេះប៉ុណ្ណោះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារតែការស្ដាប់ដោយជំនឿ? Khmer Christian Bible ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីនេះពីអ្នករាល់គ្នាប៉ុណ្ណោះ តើអ្នករាល់គ្នាទទួលព្រះវិញ្ញាណដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំគ្រាន់តែចង់សួរអ្នករាល់គ្នាប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយឮដំណឹងល្អ ហើយមានជំនឿ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលព្រះវិញ្ញាណមកពីបានប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្ដីជំនឿ អាល់គីតាប ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលរសអុលឡោះ មកពីបានប្រព្រឹត្ដតាមហ៊ូកុំ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់? |
ព្រះដែលឈ្វេងយល់ចិត្ត បានធ្វើបន្ទាល់ដល់ពួកគេ គឺប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានមកយើងដែរ
ពេត្រុសតបនឹងពួកគេថា៖ “ចូរកែប្រែចិត្ត ហើយឲ្យអ្នករាល់គ្នាម្នាក់ៗទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់ការលើកលែងទោសបាបរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធជាអំណោយទាន។
ពេត្រុស និងយ៉ូហានក៏ចុះទៅ ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
ដ្បិតសេចក្ដីសុចរិតរបស់ព្រះត្រូវបានសម្ដែងនៅក្នុងដំណឹងល្អនេះ ដោយចាប់ផ្ដើមពីជំនឿទៅក្នុងជំនឿ ដូចដែលមានសរសេរទុកមកថា:“មនុស្សសុចរិតនឹងរស់ដោយជំនឿ”។
ចំពោះអ្នកដែលគ្មានក្រឹត្យវិន័យ ខ្ញុំត្រឡប់ដូចជាគ្មានក្រឹត្យវិន័យ ដើម្បីឈ្នះបានអ្នកដែលគ្មានក្រឹត្យវិន័យមកវិញ——តាមពិត ខ្ញុំមិនមែនគ្មានក្រឹត្យវិន័យរបស់ព្រះទេ គឺខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទវិញ។
ជាការពិត ប្រសិនបើមានអ្នកណាមកប្រកាសព្រះយេស៊ូវមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬមួយក៏អ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ក្រៅពីវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំអីក៏បានល្អម្ល៉េះ!
នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។
ម្ដេចក៏អ្នករាល់គ្នាល្ងង់ខ្លៅម្ល៉េះ? អ្នករាល់គ្នាបានចាប់ផ្ដើមដោយវិញ្ញាណ ហើយឥឡូវនេះ អ្នករាល់គ្នាចង់បង្ហើយដោយសាច់ឈាមឬ?
ចុះព្រះប្រទានព្រះវិញ្ញាណដល់អ្នករាល់គ្នា ព្រមទាំងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារតែការស្ដាប់ដោយជំនឿ?
ព្រះបានធ្វើបន្ទាល់ ដោយទីសម្គាល់ ការអស្ចារ្យ និងមហិទ្ធិឫទ្ធិផ្សេងៗ ព្រមទាំងដោយអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។
ដ្បិតយើងក៏ឮដំណឹងល្អដូចពួកគេដែរ ប៉ុន្តែព្រះបន្ទូលដែលពួកគេឮនោះមិនបានមានប្រយោជន៍ដល់ពួកគេទេ ដោយព្រោះព្រះបន្ទូលនោះមិនបានភ្ជាប់នឹងជំនឿក្នុងអ្នកដែលស្ដាប់ទាំងនោះឡើយ។
ជាការពិត ចំពោះពួកដែលត្រូវបានបំភ្លឺម្ដង ដែលបានភ្លក់អំណោយទាននៃស្ថានសួគ៌ ហើយមានចំណែកក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។