នោះអាប់សាឡុមទូលថា៖ «បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ» តែស្តេចមានរាជឱង្ការសួរថា៖ «ចង់ឲ្យវាទៅជាមួយឯងធ្វើអី»។
យេរេមា 9:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងរំលាយ ហើយសាកល្បងគេ ដ្បិតតើឲ្យយើងធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់ប្រជារាស្ត្ររបស់យើងនេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ ចំពោះប្រជាជនរបស់យើងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងរំលាយ ហើយសាកលគេ ដ្បិតតើនឹងឲ្យអញធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់រាស្ត្រអញនេះ អាល់គីតាប ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ ចំពោះប្រជាជនរបស់យើងឡើយ។ |
នោះអាប់សាឡុមទូលថា៖ «បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ» តែស្តេចមានរាជឱង្ការសួរថា៖ «ចង់ឲ្យវាទៅជាមួយឯងធ្វើអី»។
ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ បានចាត់ទូតឲ្យទៅជួបគេ ទាំងក្រោកពីព្រលឹមចាត់គេទៅ ដ្បិតព្រះអង្គមានព្រះហឫទ័យអាណិតមេត្តាដល់ប្រជារាស្ត្រព្រះអង្គ ហើយដល់ទីលំនៅព្រះអង្គ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
៙ ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់ ចូររង់ចាំដោយស្ងាត់ស្ញៀមចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ មកតែពីព្រះអង្គប៉ុណ្ណោះ។
យើងនឹងលូកដៃទៅលើអ្នកទៀត ហើយនឹងសម្អាតមន្ទិលសៅហ្មង របស់អ្នកចេញឲ្យស្អាត ព្រមទាំងដេញកម្ចាត់គ្រឿងលាយក្នុងចិត្តអ្នកផង។
មើល៍ យើងបានបន្សុទ្ធអ្នក តែមិនដូចបន្សុទ្ធប្រាក់ទេ យើងបានលត់ដំអ្នក នៅក្នុងគុកភ្លើងនៃសេចក្ដីវេទនា។
ដ្បិតដៃរបស់អ្នករាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃដោយអំពើទុច្ចរិតដែរ បបូរមាត់អ្នកបានពោលពាក្យកំភូត ហើយអណ្ដាតអ្នកពោលងាំៗចេញជាអំពើទុច្ចរិត
តើអេប្រាអិមជាកូនសម្លាញ់របស់យើងឬ? តើជាកូនសំណព្វឬ? ដ្បិតដែលយើងនិយាយទាស់នឹងវាវេលាណា នោះយើងក៏នឹករឭកដល់វានៅវេលានោះ។ ដូច្នេះ យើងមានចិត្តរំជួលដល់វា និងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ចូររត់ទៅមកតាមផ្លូវក្រុងយេរូសាឡិមមើល ឲ្យដឹងឥឡូវ ចូរស្វែងរកនៅទីធ្លាទាំងប៉ុន្មានមើល បើមានអ្នកណាមួយ គឺបើមានមនុស្សណា ដែលប្រព្រឹត្តដោយសុចរិត ឬដែលស្វែងរកសេចក្ដីពិត នោះយើងនឹងអត់ទោសដល់ទីក្រុងនេះ។
យើងបានតាំងអ្នកឡើង ឲ្យបានដូចជាប៉មចាំយាម ហើយជាបន្ទាយនៅកណ្ដាលប្រជារាស្ត្រយើង ដើម្បីឲ្យអ្នកបានស្គាល់ ហើយល្បងលផ្លូវប្រព្រឹត្តរបស់គេ។
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានរឿងទាស់នឹងពួកអ្នកស្រុកនេះ ដ្បិតគ្មានសេចក្ដីស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ
ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។
ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រង់ និងអ្នកដេញអាចម៍ប្រាក់ ព្រះអង្គនឹងសម្អាតពួកកូនចៅលេវី ហើយសម្រង់គេដូចជាមាស និងប្រាក់ នោះគេនឹងនាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត។
ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
ពួកស្ងួនភ្ងាអើយ កុំឲ្យប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចម្លែកកើតឡើងដល់អ្នករាល់គ្នាឡើយ។