Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 9:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អណ្ដាត​គេ​ជា​ព្រួញ​ដែល​សម្លាប់ ក៏​ពោល​សុទ្ធ​តែពាក្យ​បោក​បព្ឆោាត គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង ដោយ​បបូរ​មាត់ តែ​ក្នុង​ចិត្ត​គេ​លប​ចាំ​ចាប់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អណ្ដាត​របស់​ពួក​គេ​ជា​ព្រួញ​ពិស គេ​ពោល​តែ​ពាក្យ​បោក​បញ្ឆោត មាត់​របស់​ពួក​គេ​ពោល​ពាក្យ​ផ្អែម‌ល្ហែម ទៅ​កាន់​អ្នក​ដទៃ តែ​ខាង​ក្នុង​ចិត្ត ពួក​គេ​គិត‌គូរ​រៀបចំ​អន្ទាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អណ្តាត​គេ​ជា​ព្រួញ​ដែល​សំឡាប់ ក៏​ពោល​សុទ្ធ​តែ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង​ដោយ​បបូរ​មាត់ តែ​ឯ​ក្នុង​ចិត្ត នោះ​គេ​លប​ចាំ​ចាប់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អណ្ដាត​របស់​ពួក​គេ​ជា​ព្រួញ​ពិស គេ​ពោល​តែ​ពាក្យ​បោក​បញ្ឆោត មាត់​របស់​ពួក​គេ​ពោល​ពាក្យ​ផ្អែម‌ល្ហែម ទៅ​កាន់​អ្នក​ដទៃ តែ​ខាង​ក្នុង​ចិត្ត ពួក​គេ​គិត‌គូរ​រៀបចំ​អន្ទាក់។

សូមមើលជំពូក ចម្លង




យេរេមា 9:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក​ទៅ​កណ្ដាល​ទ្វារ​កំផែង​ក្រុង​ដោយ​ឡែក ដើម្បី​មាន​ប្រ‌សាសន៍​នឹង​លោក​ដោយ​សម្ងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេ‌សា‌អែល ជា​ប្អូន​ខ្លួន។


គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។


ព្រះ‌យេហូវ៉ា​នឹង​កាត់​អស់​ទាំង​បបូរ​មាត់ បញ្ចើច​បញ្ចើ​ចេញ ព្រម​ទាំង​អណ្ដាត​ដែល​អួត​អាងយ៉ាងសម្បើម


៙ ឱ​អណ្ដាត​បាក​បញ្ឆោត​អើយ តើ​ត្រូវ​ឲ្យ​អ្វី​ដល់​ឯង? ហើយ​តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដល់​ឯង?


សូម​កុំ​ទាញ​ទូល‌បង្គំ​ចេញ​ជា​មួយ​មនុស្សពាល ឬ​ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​អ្នក​ដែល​ពោល​ពាក្យ ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាង តែ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។


ដ្បិត​គេ​មិន​និយាយ​ដោយ​មេត្រី​ទេ គឺ​គេ​តែង​តែ​បង្កើត​ពាក្យ​មួល​បង្កាច់ ទាស់​នឹង​អស់​អ្នក​ដែល​ស្ងប់​ស្ងៀម​នៅ​ក្នុង​ស្រុក។


សម្ដី​របស់​គេ​រអិល​ជាង​ខ្លាញ់ តែ​ចិត្ត​របស់​គេមាន​ពេញ​ដោយ​ចម្បាំង ពាក្យ​របស់​គេ​ទន់​ភ្លន់​ជាង​ប្រេង តែ​ពាក្យ​ទាំង​នោះ​ជា​ដាវ​ដែល​ហូត​ជា​ស្រេច។


៙ ព្រលឹង​ទូល‌បង្គំ​នៅ​កណ្ដាល​ហ្វូង​សិង្ហ ទូល‌បង្គំ​ដេក​នៅ​កណ្ដាល​អស់​អ្នក ដែលចង់​លេប​ត្របាក់ទូល‌បង្គំ ជា​មនុស្ស​ដែល​មាន​ធ្មេញ​ជា​លំពែង និង​ព្រួញ ជា​អ្នក​ដែល​មាន​អណ្ដាត​ជា​ដាវ​យ៉ាង​មុត។


៙ ឱ​ព្រលឹង​ខ្ញុំ​អើយ ដ្បិត​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ចូររង់​ចាំ​ដោយ​ស្ងាត់​ស្ញៀម​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ មក​តែ​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ។


អណ្ដាត​របស់​គេ​នឹង​នាំ​ឲ្យ​គេ​វិនាស អស់​អ្នក​ណា​ដែល​ឃើញ​គេ នឹង​គ្រវី​ក្បាល។


អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ ដាវ និង​ព្រួញ​យ៉ាង​មុត។


ដ្បិត​នៅ​ក្នុង​ប្រជា‌រាស្ត្រ​យើង ឃើញ​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​រំពៃ​ចាំ​ដូច​ជា​អ្នក​ទាក់​សត្វ​ហើរ​ពួន​ចាំ​ដែរ គេ​ដាក់​អន្ទាក់​ចាប់​មនុស្ស។


ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក នឹង​សាសន៍​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ?


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គេ​ដំឡើង​អណ្ដាត​ដូច​ជា​ធ្នូ សម្រាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចម្រើន​កម្លាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សម្រាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​ហើយ​មួយ​ទៀត ហើយ​គេ​មិន​ស្គាល់​យើង​ទេ។


ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ទុក​ចិត្ត​នឹង​បង‌ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង‌ប្អូន​នឹង​ដណ្ដើម​យក ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង នឹង​ដើរ​ទៅ​មក​និយាយ​មួល​បង្កាច់‌គេ។


គ្រប់​គ្នា​នឹង​បព្ឆោាត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ គេ​បាន​បង្វឹក​អណ្ដាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់។


ដ្បិត​មនុស្ស​អ្នក​មាន​នៅ​ក្នុង​ទី​ក្រុង គេ​ពេញ​ដោយ​អំពើ​ច្រឡោត ហើយ​ពួក​អ្នក​អាស្រ័យ​នៅ​ក្នុង​ក្រុង គេ​ពោល​កុហក​ទទេ អណ្ដាត​នៅ​ក្នុង​មាត់​គេ​ក៏​ជា​គ្រឿង​ឆ‌បោក​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម