នៅឆ្នាំទីពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល នោះយ៉ូថាមជាបុត្រអ័សារា ស្តេចយូដា ក៏ឡើងសោយរាជ្យ។
មីកា 1:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានថ្លែងមកមីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស និងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី និងក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់មីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស នឹងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី ហើយនឹងក្រុងយេរូសាឡិម។ អាល់គីតាប នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា។ |
នៅឆ្នាំទីពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល នោះយ៉ូថាមជាបុត្រអ័សារា ស្តេចយូដា ក៏ឡើងសោយរាជ្យ។
ព្រះយេហូវ៉ាបានធ្វើឲ្យស្តេចកើតរោគឃ្លង់ ដរាបដល់អស់ព្រះជន្ម ហើយទ្រង់ត្រូវគង់នៅដំណាក់មួយដោយខ្លួន ឯយ៉ូថាមជាបុត្រា ក៏ត្រួតត្រាការទាំងអស់ក្នុងព្រះរាជវាំង ព្រមទាំងគ្រប់គ្រងលើបណ្ដាជននៅស្រុកនោះ។
នៅឆ្នាំទីដប់ប្រាំពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ឡើងសោយរាជ្យ។
នៅឆ្នាំទីបី ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ឡើងសោយរាជ្យ។
ពេលព្រះបាទអ័ហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ តែទ្រង់មិនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាបុព្វបុរសរបស់ទ្រង់ទេ។
ពេលព្រះបាទហេសេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំបួនព្រះវស្សា មាតាទ្រង់ព្រះនាមថា អ័ប៊ីយ៉ា ជាបុត្រីសាការី។
នេះជានិមិត្តដែលលោកអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស និងហេសេគា ជាស្តេចស្រុកយូដា។
ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយថា៖ យើងបានចិញ្ចឹមបីបាច់រក្សាកូន តែរាល់គ្នាបានបះបោរនឹងយើងវិញ។
ក្នុងរជ្ជកាលព្រះបាទអេហាស បុត្រយ៉ូថាម ដែលជាបុត្រអ៊ូសៀសស្តេចស្រុកយូដា នោះរេស៊ីន ជាស្តេចស្រុកស៊ីរី ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល បានលើកទ័ពឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ។
ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ ប្រសិនបើអ្នកមិនព្រមជឿទេ នោះប្រាកដជាអ្នកមិនបានតាំងនៅជាប់ឡើយ"»។
មីកា ជាពួកម៉ូរ៉ាស៊ីត បានថ្លែងទំនាយក្នុងរជ្ជកាលព្រះបាទហេសេគា ជាស្តេចយូដា ថ្លែងទៅកាន់ប្រជាជននៅស្រុកយូដាទាំងអស់ថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ គេនឹងភ្ជួរក្រុងស៊ីយ៉ូន ដូចជាភ្ជួរស្រែចម្ការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរបាក់បែក ឯភ្នំនៃព្រះដំណាក់ ដូចជាទីខ្ពស់នៅព្រៃណាមួយ ។
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលមកដល់ហូសេ ជាកូនប្អេរី ក្នុងរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងក្នុងគ្រាដែលព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល។
ឱអ៊ីស្រាអែលអើយ ទោះបើអ្នកប្រព្រឹត្តអំពើពេស្យាចារក៏ដោយ ក៏មិនត្រូវឲ្យយូដាជាប់មានទោសឡើយ។ មិនត្រូវចូលទៅគីលកាល ក៏មិនត្រូវឡើងទៅបេត-អាវេន ឬក៏ស្បថ ក្នុងនាមព្រះយេហូវ៉ា មានព្រះជន្មរស់នៅនោះដែរ។
ដ្បិតអ៊ីស្រាអែលបានបំភ្លេចព្រះដែលបង្កើតខ្លួន ក៏សង់វិមានផ្សេងៗឡើង ហើយយូដាបានសង់ទីក្រុង ដែលមានកំផែងការពារកាន់តែច្រើន តែយើងនឹងចាត់ភ្លើងទៅលើទីក្រុងរបស់គេ ភ្លើងនោះនឹងបំផ្លាញទីមាំមួនរបស់គេទៅ។
នេះជាពាក្យរបស់ហោរាអេម៉ុស ជាម្នាក់ក្នុងចំណោមពួកគង្វាលនៅត្កូអា ជាសេចក្ដីដែលលោកបានឃើញពីដំណើរស្រុកអ៊ីស្រាអែល នៅក្នុងរជ្ជកាលព្រះបាទអូសៀស ស្តេចស្រុកយូដា និងក្នុងរជ្ជកាលព្រះបាទយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែល គឺពីរឆ្នាំ មុនរញ្ជួយផែនដី។
វេទនាដល់អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូន ហើយដល់អស់អ្នកដែលរស់ យ៉ាងសុខសាន្តនៅលើភ្នំសាម៉ារី ជាពួកអ្នកប្រមុខនៃជាតិសាសន៍ដ៏សំខាន់ជាងគេ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ដែលពូជពង្សអ៊ីស្រាអែលទៅពឹងផ្អែក!
នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប និងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី? តើមិនមែនជាក្រុងសាម៉ារីទេឬ? ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី? តើមិនមែនជាក្រុងយេរូសាឡិមទេឬ?
ឱពួកប្រមុខនៃវង្សយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នាដែលខ្ពើមសេចក្ដីយុត្តិធម៌ ហើយធ្វើឲ្យសេចក្ដីត្រឹមត្រូវប្រែប្រួល ចូរស្តាប់សេចក្ដីនេះចុះ
ដ្បិតសេចក្ដីទំនាយមិនដែលចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាល។