ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចតម្រូវឲ្យត្រូវសម្លាប់ពីរជួរ ហើយទុកពេញមួយជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់ក្លាយជាអ្នកបម្រើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
ទំនុកតម្កើង 18:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍ដទៃបាក់ទឹកចិត្ត ហើយចេញពីជម្រករបស់គេទាំងភ័យញ័រ។ ព្រះគម្ពីរខ្មែរសាកល ជនបរទេសបាក់ទឹកចិត្ត ហើយចេញមកពីជំរំការពាររបស់ខ្លួនទាំងភ័យញ័រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជម្រករបស់គេមក ទាំងភ័យញាប់ញ័រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនឹងចេញពីទីសំងាត់របស់ខ្លួន ដោយភ័យញ័រ អាល់គីតាប ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជំរករបស់គេមក ទាំងភ័យញាប់ញ័រ។ |
ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចតម្រូវឲ្យត្រូវសម្លាប់ពីរជួរ ហើយទុកពេញមួយជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់ក្លាយជាអ្នកបម្រើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
បន្ទាប់មក ព្រះបាទដាវីឌដាក់ឲ្យមានពួកទាហានត្រួតមើលក្នុងស្រុកស៊ីរីប៉ែកខាងក្រុងដាម៉ាស ហើយពួកសាសន៍ស៊ីរីក៏ចុះចូលធ្វើជាអ្នកបម្រើរបស់ព្រះបាទដាវីឌ ព្រមទាំងយកសួយអាករមកថ្វាយដែរ ព្រះយេហូវ៉ាតែងជួយការពារព្រះបាទដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។
ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់ ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ! ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ ដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ
ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក ដោយស្រូវសាលីល្អបំផុត ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
ផែនដីកំពុងតែសោយសោក ហើយស្វិតក្រៀមទៅ ឯលោកីយក៏កំពុងតែរោយរៀវ ហើយស្វិតក្រៀមដែរ ពួកអ្នកជាន់ខ្ពស់នៅផែនដីគេរោយរៀវទៅ។
គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។
ឱអ៊ីស្រាអែលអើយ អ្នកសប្បាយហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នក! ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលអ្នក ហើយអ្នកនឹងជាន់លើទីខ្ពស់ៗរបស់គេ»។
ដ្បិតថ្ងៃរះឡើង មានចំហាយក្តៅនៅពេលណា ស្មៅក៏ក្រៀមស្វិត ផ្កាក៏រុះរោយ ហើយលម្អរបស់វាក៏បាត់បង់ទៅ។ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងកិច្ចការរបស់ខ្លួនយ៉ាងនោះដែរ។
ទាំងអង្វរទៅភ្នំ និងថ្មថា៖ «សូមធ្លាក់មកលើយើងខ្ញុំ ដើម្បីបំបាំងយើង ពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមផង