ពេលនោះ បាតសមុទ្រក៏លេចឲ្យឃើញ ហើយគ្រឹះផែនដីលេចចេញមក ដោយព្រះអង្គបន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយខ្យល់គំហុក ចេញមកពីព្រះនាសាព្រះអង្គ។
ទំនុកតម្កើង 144:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយពួកគេ សូមបាញ់ព្រួញរបស់ព្រះអង្គ ទៅបំបាក់ទ័ពពួកគេ! ព្រះគម្ពីរខ្មែរសាកល សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយខ្មាំងសត្រូវផង! សូមបាញ់ព្រួញរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេជ្រួលច្របល់ផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ កម្ចាត់កម្ចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេ សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ អាល់គីតាប សូមទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ កំចាត់កំចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ទ្រង់បំបាក់ទ័ពពួកគេ។ |
ពេលនោះ បាតសមុទ្រក៏លេចឲ្យឃើញ ហើយគ្រឹះផែនដីលេចចេញមក ដោយព្រះអង្គបន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយខ្យល់គំហុក ចេញមកពីព្រះនាសាព្រះអង្គ។
ដ្បិតព្រះករុណាធ្វើឲ្យពួកគេដកខ្លួនរត់ ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខរបស់គេ។
ព្រួញរបស់ព្រះអង្គ មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ សាសន៍ទាំងប៉ុន្មានដួលនៅក្រោម ព្រះបាទាព្រះអង្គ។
យើងនឹងធ្វើឲ្យព្រួញរបស់យើងស្រវឹងដោយឈាម ហើយឲ្យដាវរបស់យើងត្របាក់ស៊ីសាច់ គឺដោយឈាមរបស់អ្នកដែលត្រូវគេសម្លាប់ ព្រមទាំងពួកឈ្លើយ ចាប់តាំងពីក្បាលរបស់ខ្មាំងសត្រូវដែលមានសក់វែងទៅ។