Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 32:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 យើង​នឹង​បង្គរ​មហន្តរាយ​ទៅ​លើ​គេ យើង​នឹង​បាញ់​ព្រួញ​របស់​យើង​ទៅ​លើ​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា កើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។ យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើង ទៅ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អញ​នឹង​បង្គរ​សេចក្ដី​អាក្រក់​ទៅ​លើ​គេ អញ​នឹង​បាញ់​ព្រួញ​អញ​អស់​រលីង​ទៅ​លើ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា កើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។ យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើង ទៅ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 32:23
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាញ់​ព្រួញ​ទៅ​កម្ចាត់​កម្ចាយ​គេ និង​រន្ទះ​ទៅ​បំបាក់​គេ​ដែរ។


គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ការ​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​យើង នឹង​ឆេះ‌ឆួល​ឡើង​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន​ផង។


ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​កម្ចាត់‌កម្ចាយ​គេ ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ​ទៅ​បំបាក់​ពួក‌គេ។


ព្រួញ​របស់​ព្រះ‌អង្គ មុត​ចូល​ទៅ​ក្នុង​បេះ‌ដូង​របស់​ខ្មាំង​សត្រូវ សាសន៍​ទាំង​ប៉ុន្មាន​ដួល​នៅ​ក្រោម ព្រះបាទា​ព្រះ‌អង្គ។


មើល៍! គេ​ឈឺ​នឹង​សម្រាល​អំពើ​ទុច្ចរិត​របស់​គេ ក៏​មាន​ផ្ទៃ​ពោះ​ជា​សេចក្ដី​អាក្រក់ ហើយ​សម្រាល​ចេញ​ជា​សេចក្ដី​ភូតភរ។


ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ​ហើយ គេ​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ព្រះ‌អង្គ​បាន​វាត​ព្រំ​ប្រទល់​ស្រុក​ឲ្យ​ធំ​ទូលាយ។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ព្រះ‌អង្គ​ទម្លុះ​ថ្លើម​ខ្ញុំ


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​យើង​ចាត់​សេចក្ដី​វេទនា​ទាំង​បួន​យ៉ាង​នេះ ទៅ​លើក្រុង​យេរូ‌សាឡិម គឺ​ជា​ដាវ ជា​អំណត់ ជា​សត្វ​សាហាវ និង​អាសន្ន‌រោគ ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង នោះ​តើ​នឹង​បាន​តឹង​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត


ពេល​យើង​ប្រើ​ព្រួញ​ជា​សេចក្ដី​អំណត់ ព្រួញ​បំផ្លាញ​ដែល​យើង​នឹង​ចាត់​មក​លើ​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​មាន​អំណត់​កាន់​តែ​ច្រើន​ឡើងៗ​ទៅ​លើ​អ្នក ហើយ​នឹង​ផ្តាច់​ស្បៀង​អាហារ​របស់​អ្នក​រាល់​គ្នា។


ត្រូវ​សម្លាប់​ទាំង​ពួក​ចាស់ ពួក​កំលោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ កុំ​ចូល​ទៅ​ជិត​មនុស្ស​ណា​ដែល​មាន​ទី​សម្គាល់​នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​ទី​បរិសុទ្ធ​របស់​យើង​ផង»។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ពី​ពួក​ចាស់​ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ


បើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​យើង​ទៀត នោះ​យើង​នឹង​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។


នោះ​យើង​នឹង​ដើរ​ទាស់​អ្នក​រាល់​គ្នា​ដែរ និង​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។


«ប៉ុន្តែ ប្រសិន‌បើ​អ្នក​មិន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​មិន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បទ​បញ្ជា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​បណ្ដា‌សា​នេះ នឹង​ធ្លាក់​មក​លើ​អ្នក ហើយ​តាម​អ្នក​ជាប់។


ព្រះ‌យេហូវ៉ា​នឹង​ញែក​អ្នក​នោះ ចេញ​ពី​គ្រប់​កុល‌សម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​សេចក្ដី​អាក្រក់ តាម​អស់​ទាំង​ពាក្យ​បណ្ដា‌សា​នៃ​សេចក្ដី‌សញ្ញា​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ។


យើង​នឹង​ធ្វើ​ឲ្យ​ព្រួញ​របស់​យើង​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​របស់​យើង​ត្របាក់​ស៊ី​សាច់ គឺ​ដោយ​ឈាម​របស់​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពីក្បាល​របស់​ខ្មាំង‌សត្រូវ​ដែល​មាន​សក់​វែង​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម