គេនឹកក្នុងចិត្តថា «អញនឹងមិនត្រូវរង្គើឡើយ អញមិនជួបទុក្ខលំបាក ជារៀងរហូតគ្រប់ជំនាន់តទៅ»។
ទំនុកតម្កើង 10:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ ព្រះអង្គលាក់ព្រះភក្ត្រ ព្រះអង្គទតមិនឃើញឡើយ»។ ព្រះគម្ពីរខ្មែរសាកល គេនិយាយក្នុងចិត្តថា៖ “ព្រះបានភ្លេចហើយ! ព្រះអង្គបានលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយមិនទតឃើញជារៀងរហូត”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សពាលគិតក្នុងចិត្តថា «ព្រះជាម្ចាស់មិនចាប់អារម្មណ៍ទេ! ព្រះអង្គបិទព្រះនេត្រ ទ្រង់មិនទតមើលទាល់តែសោះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេគិតក្នុងចិត្តថាព្រះទ្រង់ភ្លេចហើយ ទ្រង់លាក់ព្រះភក្ត្រ ទតមិនឃើញឡើយ អាល់គីតាប មនុស្សពាលគិតក្នុងចិត្តថា «អុលឡោះមិនចាប់អារម្មណ៍ទេ! ទ្រង់បិទភ្នែក ទ្រង់មិនមើលទាល់តែសោះ!»។ |
គេនឹកក្នុងចិត្តថា «អញនឹងមិនត្រូវរង្គើឡើយ អញមិនជួបទុក្ខលំបាក ជារៀងរហូតគ្រប់ជំនាន់តទៅ»។
ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសើចចំអកឲ្យគេ ព្រះអង្គចំអកឲ្យជាតិសាសន៍ទាំងអស់នោះ។
គេជំរុញចិត្តគ្នាក្នុងបំណងអាក្រក់របស់គេ គេពិគ្រោះគ្នាអំពីការដាក់អន្ទាក់ ដោយស្ងាត់កំបាំង គេថា «តើអ្នកណាមើលយើង ឃើញ?
តើអ្នកណាអាចរកឃើញថា យើងប្រព្រឹត្តអំពើឧក្រិដ្ឋ? យើងបានរិះរកផែនការយ៉ាងល្អរួចរាល់ហើយ»។ ដ្បិតគំនិតខាងក្នុងចិត្តរបស់មនុស្ស ជ្រៅណាស់!
គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន? តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?»
ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយសារតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសម្រេចជាយ៉ាងឆាប់។
ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសម្ងាត់នៅក្នុងគំនិតគេរៀងខ្លួនឬទេ? ដ្បិតគេថា "ព្រះយេហូវ៉ាមិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ"»។
ព្រះអង្គមានព្រះបន្ទូលតបមកខ្ញុំថា៖ ពូជពង្សអ៊ីស្រាអែល និងយូដាមានទោសធ្ងន់ណាស់ ស្រុកនេះពោពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាមើលមិនឃើញទេ។
គេមិនគិតថា យើងនឹកចាំពីអំពើអាក្រក់ទាំងប៉ុន្មានរបស់គេទេ។ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ អំពើទាំងនោះនៅចំពោះមុខយើង។
កាលផារិស៊ីដែលបានអញ្ជើញព្រះអង្គនោះឃើញដូច្នោះ គាត់គិតក្នុងចិត្តថា៖ «បើលោកនេះជាហោរាមែន លោកមុខជាដឹងថា ស្ត្រីដែលពាល់លោកជាអ្នកណា ហើយជាមនុស្សប្រភេទណាពុំខាន ដ្បិតនាងជាមនុស្សបាប»។