Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 8:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ​ដែល​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ដោយ​សម្ងាត់​នៅ​ក្នុង​គំនិត​គេ​រៀង​ខ្លួន​ឬ​ទេ? ដ្បិត​គេ​ថា "ព្រះ‌យេហូវ៉ា​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ព្រឹទ្ធា‌ចារ្យ​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់ ម្នាក់ៗ​ថ្វាយ‌បង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​មើល​យើង​ពុំ​ឃើញ​ទេ! ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ ដែល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ធ្វើ​ដោយ​សំងាត់ នៅ​ក្នុង​គំនិត​យល់​ឃើញ​នៃ​គេ​រៀង​ខ្លួន​ឬ​ទេ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​អះលី‌ជំអះ​របស់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់ ម្នាក់ៗ​ថ្វាយ‌បង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “អុលឡោះ‌តាអាឡា​មើល​យើង​ពុំ​ឃើញ​ទេ! អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 8:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រឹម‌ត្រូវ ដោយ​លួច‌លាក់ ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ក៏​ធ្វើ​ទី​ខ្ពស់​សម្រាប់​ខ្លួន នៅ​គ្រប់​ទាំង​ទី​ក្រុង ចាប់​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង។


គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះ​ភ្លេច​ហើយ ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ព្រះ‌អង្គ​ទត​មិន​ឃើញ​ឡើយ»។


មនុស្ស​ល្ងង់​ខ្លៅ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ​ទេ» គេ​ជា​មនុស្ស​ខូច​អាក្រក់ គេ​ប្រព្រឹត្តអំពើ​ដែល​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​សោះ។


គេ​ពោល​ថា «ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បាន? តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​មាន​ព្រះ​តម្រិះ​ដែរ​ឬ?»


វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា៖ តើ​មាន​អ្នក​ណា​បាន​ឃើញ​យើង​ទេ? តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង​ទេ?


ពី​ព្រោះ​អ្នក​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​អ្នក អ្នក​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​អ្នក​ទេ ឯ​ប្រាជ្ញា និង​ចំណេះ​របស់​អ្នក បាន​បង្ខូច​ចិត្ត​អ្នក​ហើយ អ្នក​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ។


គ្រា​នោះ មាន​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ខ្លះ​មក​ឯ​ខ្ញុំ ហើយ​ក៏​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ


នៅ​ថ្ងៃទី​ដប់ ខែទីប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំពី ពួក​ចាស់​ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។


ក៏​មាន​ពួក​ចាស់​ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​ចិត​សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ហើយ​មាន​យ្អាសានា​ជា​កូន​សាផាន ឈរ​នៅ​កណ្ដាល​គេ គ្រប់​គ្នា​កាន់​ជើង‌ពាន ហើយ​ផ្សែង​ពី​គ្រឿង​ក្រអូប​ក៏​ហុយ​ឡើង​យ៉ាង​ក្រាស់។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ចាំ​មើល អ្នក​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​ប្រព្រឹត្ត​ច្រើន​ទៀត»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ អ្នក​ឃើញ​ឬ​ទេ? ចាំ​មើល អ្នក​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សម្បើម​ជាង​នេះ​ទៅ​ទៀត»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ អ្នក​ឃើញ​ឬ​ទេ? ពួក​វង្ស​យូដា​រាប់​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដែល​គេ​ប្រព្រឹត្ត​នៅ​ទី​នេះ​ថា ជា​ការ​ស្រាល ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត ហើយ​បាន​បែរ​ជា​បណ្ដាល​ឲ្យ​យើង​ខឹង​ម្តង​ទៀត ហើយ​មើល៍ គេ​លើក​មែក​ឈើ​ប្រណម្យ​នៅ​ច្រមុះ​គេ​ផង


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា​មាន​ទោស​ធ្ងន់​ណាស់ ស្រុក​នេះ​ពោ​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​មើល​មិន​ឃើញ​ទេ។


នៅ​គ្រា​នោះ យើង​នឹង​ឆែក‌ឆេរ ក្រុង​យេរូ‌សាឡិម​ដោយ​ពន្លឺ​ចង្កៀង យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក ដែល​សម្ងំ​រស់​ដោយឥត​ខ្វល់ ជា​អស់​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា "ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ​អ្វី​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្ដី"។


ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​ដៃ​ជាង​បាន​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់"។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា ដោយ​ពាក្យ​ថា "អាម៉ែន!"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម