ត្រូវថ្វាយគ្រប់ទាំងតង្វាយដុតដល់ព្រះយេហូវ៉ា នៅរាល់ថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ចតាមចំនួន តាមរបៀបនៃពេលទាំងនោះ
ជនគណនា 28:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ |
ត្រូវថ្វាយគ្រប់ទាំងតង្វាយដុតដល់ព្រះយេហូវ៉ា នៅរាល់ថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ចតាមចំនួន តាមរបៀបនៃពេលទាំងនោះ
មើល៍ ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ដើម្បីថ្វាយដល់ព្រះអង្គទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះព្រះអង្គ និងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយតង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ។
លោកយេហូយ៉ាដាក៏តាំងឲ្យមានពួកអ្នកថែទាំមើលព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រោមបង្គាប់ពួកសង្ឃលេវី និងពួកលេវីដែលដាវីឌបានតម្រូវឲ្យបំពេញមុខងារនៅក្នុងព្រះដំណាក់ររបស់ព្រះយេហូវ៉ា សម្រាប់ថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា ដូចជាមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺដោយសេចក្ដីរីករាយសប្បាយ ហើយច្រៀងចម្រៀង តាមបង្គាប់របស់ព្រះបាទដាវីឌ។
ទ្រង់ក៏ថ្វាយព្រះរាជ្យទ្រព្យមួយចំណែកសម្រាប់ជាតង្វាយដុត គឺតង្វាយដុតពេលព្រឹក និងពេលល្ងាច តង្វាយដុតនៅថ្ងៃឈប់សម្រាក និងនៅថ្ងៃចូលខែ ហើយនៅថ្ងៃបុណ្យដែលមានកំណត់ ដូចជាបានកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ។
តាមកំណត់ដែលត្រូវការរាល់តែថ្ងៃ គឺថ្វាយឲ្យត្រូវនឹងក្រឹត្យក្រមរបស់លោកម៉ូសេ ទាំងថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យមានកំណត់ បីដងក្នុងមួយឆ្នាំ ជាបុណ្យនំបុ័ងឥតដំបែ បុណ្យអាទិត្យទីប្រាំពីរ និងនៅបុណ្យបារាំ។
ឯអ្វីៗដែលគេត្រូវការ ទោះជាគោស្ទាវ ចៀមឈ្មោល និងកូនចៀមសម្រាប់ជាតង្វាយដុត ថ្វាយដល់ព្រះនៃស្ថានសួគ៌ ឬស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមដែលពួកសង្ឃនៅក្រុងយេរូសាឡិមត្រូវការ នោះត្រូវបើកឲ្យពួកគេជារៀងរាល់ថ្ងៃកុំខាន
គឺជាតម្លៃនៃនំបុ័ងតាំងទុក តង្វាយម្សៅដែលថ្វាយជាប្រចាំ និងតង្វាយដុតដែលថ្វាយជាប្រចាំ ហើយនៅថ្ងៃសប្ប័ទ ថ្ងៃចូលខែ និងថ្ងៃបុណ្យដែលបានកំណត់ វត្ថុបរិសុទ្ធ តង្វាយលោះបាប សម្រាប់ធ្វើពិធីរំដោះបាបពួកអ៊ីស្រាអែល និងសម្រាប់អស់ទាំងកិច្ចការក្នុងព្រះដំណាក់របស់ព្រះនៃយើង។
កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។
ក្នុងរឿងទាស់ទែងគ្នា ត្រូវឲ្យគេឈរជំនុំជម្រះក្ដី ត្រូវឲ្យគេជំនុំជម្រះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់យើង ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តិច្បាប់របស់យើង នៅអស់ទាំងបុណ្យមានកំណត់របស់យើងផង ហើយត្រូវឲ្យគេរក្សាថ្ងៃសប្ប័ទរបស់យើង ទុកជាបរិសុទ្ធដែរ។
ឯតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សម្រាក គឺនៅគ្រប់បុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយ លោកត្រូវរៀបចំតង្វាយសម្រាប់លោះបាប តង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
រីឯនៅថ្ងៃបុណ្យ និងបុណ្យមានកំណត់ ត្រូវថ្វាយតង្វាយម្សៅជាមួយថាំងសម្រាប់គោឈ្មោលមួយ និងមួយថាំងសម្រាប់ចៀមឈ្មោលមួយ ហើយកូនចៀមទាំងប៉ុន្មាននោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជាប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំង។
បន្ទាប់មក លោកថ្វាយតង្វាយរបស់ប្រជាជន លោកយកពពែជាតង្វាយលោះបាប ដែលសម្រាប់ប្រជាជនមកសម្លាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ។
គាត់ដាក់ដៃលើយ៉ូស្វេ ហើយប្រគល់មុខងារដល់គាត់ ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ។
«ចូរបង្គាប់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេថា "នៅវេលាកំណត់ អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ថ្វាយដល់យើង គឺតង្វាយរបស់យើង អាហាររបស់យើង ដែលសម្រាប់ជាតង្វាយដុត ទុកជាក្លិនឈ្ងុយដល់យើង"។
ដូច្នេះ កុំឲ្យអ្នកណាម្នាក់និន្ទាអ្នករាល់គ្នា អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃសប្ប័ទនោះឡើយ។