Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 10:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 គឺ​ជា​តម្លៃ​នៃ​នំបុ័ង​តាំង​ទុក តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​ប្រចាំ និង​តង្វាយ​ដុត​ដែល​ថ្វាយ​ជា‌ប្រចាំ ហើយ​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​ចូល​ខែ និងថ្ងៃ​បុណ្យ​ដែល​បាន​កំណត់ វត្ថុ​បរិសុទ្ធ តង្វាយ​លោះ​បាប សម្រាប់​ធ្វើ​ពិធី​រំដោះ​បាប​ពួក​អ៊ីស្រា‌អែល និង​សម្រាប់​អស់​ទាំង​កិច្ច​ការ‌ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់ តង្វាយ​អចិន្ត្រៃយ៍ តង្វាយ​ដុត​ទាំង​មូល* ដែល​ត្រូវ​ថ្វាយ​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ យញ្ញ‌បូជា​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ជា​ដំឡៃ​នៃ​នំបុ័ង​តាំង​ទុក​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច នឹង​ដង្វាយ​ដុត​ជានិច្ច ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ នឹងថ្ងៃ​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​បរិសុទ្ធ ដង្វាយ​លោះ​បាប ដែល​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ពួក​អ៊ីស្រាអែល នឹង​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

33 គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ជូន​អុលឡោះ‌តាអាឡា ជំនូន​អចិន្ត្រៃយ៍ គូរបាន​ដុត ដែល​ត្រូវ​ជូន​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ គូរបាន​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ដំណាក់​របស់​ម្ចាស់​នៃ​យើង។

សូមមើលជំពូក ចម្លង




នេហេមា 10:33
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ទូល‌បង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ដើម្បី​ថ្វាយ​ដល់​ព្រះ‌អង្គ​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ព្រះ‌អង្គ និង​ជា​ទី​តម្កល់​នំបុ័ង​តាំង​ទុក​ជា‌និច្ច ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ។


ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​នោះ​ពី​កូន​ចៅ​អ៊ីស្រា‌អែល សម្រាប់​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ទុក​ជា​សេចក្ដី​រំឭក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ជា​តង្វាយ​លោះ​ជីវិត​របស់​ខ្លួន»។


ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និន្ទា​អ្នក​រាល់​គ្នា អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​នោះ​ឡើយ។


សង្ឃ​គ្រប់​រូប​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ៗ ម្ដង​ហើយ​ម្ដង​ទៀត ដែល​ពុំ​អាច​នឹង​ដក​បាប​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម