នៅគ្រានោះ កូនចៅអ៊ីស្រអែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ខ្លួន។
២ របាក្សត្រ 14:10 - អាល់គីតាប ស្តេចអេសាលើកទ័ពចេញមកតទល់នឹងពួកគេ ហើយកងទ័ពទាំងពីររៀបក្បួនទ័ពប្រយុទ្ធគ្នា នៅជ្រលងភ្នំសេផាថា ជិតក្រុងម៉ារីសា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទអេសាក៏ចេញទៅតទល់នឹងគេ ក៏តម្រៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអេសាលើកទ័ពចេញមកតទល់នឹងពួកគេ ហើយកងទ័ពទាំងពីររៀបក្បួនទ័ពប្រយុទ្ធគ្នា នៅជ្រលងភ្នំសេផាថា ជិតក្រុងម៉ារីសា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អេសាទ្រង់ចេញទៅតទល់នឹងគេ ក៏ដំរៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា |
នៅគ្រានោះ កូនចៅអ៊ីស្រអែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ខ្លួន។
ស្តេចអេសាស្រែកអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ដោយទូរអាថា៖ «អុលឡោះតាអាឡា ទ្រង់អាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំផង! ដ្បិតមានតែទ្រង់ទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាម្ចាស់នៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះទ្រង់បានឡើយ!»។
នៅគ្រានោះ ស្តេចសេរ៉ាស ជាស្តេចស្រុកអេត្យូពី បានលើកទ័ពចំនួនមួយលាននាក់ ព្រមទាំងរទេះចំបាំងបីរយគ្រឿង មកច្បាំងនឹងកងទ័ពយូដា ហើយមកដល់ក្រុងម៉ារីសា។
អុលឡោះជួយស្តេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។
ស្តេចហេសេគា និងណាពីអេសាយ ជាកូនរបស់លោកអម៉ុស បានទូរអាអង្វរអុលឡោះដើម្បីសូមឲ្យទ្រង់ជួយ។
ខាងស្តេចស្រុកអាស្ស៊ីរី មានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានអុលឡោះតាអាឡាជាម្ចាស់នៃយើង ទ្រង់នឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើពាក្យសំដីរបស់ស្តេចហេសេគា ជាស្តេចស្រុកយូដា។
អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។
អាយុជីវិតរបស់ខ្ញុំ ស្ថិតនៅក្នុងដៃរបស់ទ្រង់ សូមរំដោះខ្ញុំចេញពីកណ្ដាប់ដៃរបស់ខ្មាំង សត្រូវ និងអស់អ្នកដែលបៀតបៀនខ្ញុំ!
ឱអុលឡោះតាអាឡាអើយ សូមធ្វើឲ្យពួកគេភ័យតក់ស្លុត! សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។ - សម្រាក
«ពេលណាអ្នកចេញទៅធ្វើសឹកសង្គ្រាម ហើយអ្នកឃើញថា សត្រូវមានទ័ពសេះ រទេះចំបាំង និងពលទាហានច្រើនជាង មិនត្រូវខ្លាចពួកគេឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ទ្រង់នៅជាមួយអ្នក។
បន្ទាប់មក កុលសម្ព័ន្ធយូដា រួមជាមួយកុលសម្ព័ន្ធស៊ីម្មានជាបងប្អូននាំគ្នាចេញទៅច្បាំងជាមួយជនជាតិកាណាននៅក្រុងសេផាត ពួកគេបំផ្លាញក្រុងនោះ ជូនផ្តាច់ដល់អុលឡោះជាអម្ចាស់ រួចហៅក្រុងនោះថាហោម៉ា។
សម្តេចយ៉ូណាថានប្រាប់ទៅសេនាក្មេងដែលកាន់គ្រឿងសាស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកមិនខតាន់ ប្រហែលអុលឡោះតាអាឡាជួយយើង ដ្បិតគ្មានអ្វីរារាំងទ្រង់មិនឲ្យប្រទានជ័យជំនះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្តី!»។
ទតឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្នមកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃពលទ័ពអ៊ីស្រអែលដែលឯងបានបំបាក់មុខ។