ស្តេចទតបញ្ជាទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ស្តេចទតតាមក្រោយមឈូស។
២ ពង្សាវតារក្សត្រ 19:2 - អាល់គីតាប ស្តេចចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំង និងលោកសិបណា ជាស្មៀនស្តេច ព្រមទាំងអ៊ីមុាំចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបណាពីអេសាយជាកូនរបស់លោកអម៉ូស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅជួបហោរាអេសាយ ជាកូនអ័ម៉ូស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង នឹងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស |
ស្តេចទតបញ្ជាទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ស្តេចទតតាមក្រោយមឈូស។
កាលណាគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនស្តេច និងមូស្ទីក៏មកទទួលប្រាក់ នៅក្នុងដំណាក់ យកទៅរាប់ រួចទុកក្នុងថង់មួយ។
ហើយស្រែកហៅស្តេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំងបានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនស្តេច និងលោកយ៉ូអាកូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្តេចទៅជាមួយផង។
ពួកគេជម្រាបគាត់ដូចតទៅ៖ «ស្តេចហេសេគាមានប្រសាសន៍ថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្តាយគ្មានកម្លាំងបង្កើតវាមកទេ។
ណាពីអេសាយជាកូនរបស់លោកអម៉ូសបានកត់ត្រាទុក នូវរាជកិច្ចផ្សេងៗទៀតរបស់ស្តេចអូសៀសតាំងពីដើមដល់ចប់។
ក្នុងរជ្ជកាលស្តេចអ៊ូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា អុលឡោះប្រោសប្រទានឲ្យអេសាយ ជាកូនរបស់អម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
នេះជាបន្ទូលរបស់អុលឡោះដែលណាពីអេសាយ ជាកូនរបស់លោកអម៉ូស បានទទួលពីអុលឡោះតាអាឡា ស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម:
អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមាថា៖ «ចូរទៅទិញក្អមមួយពីជាងស្មូន រួចបបួលអះលីជំអះខ្លះក្នុងចំណោមប្រជាជន និងក្នុងចំណោមអ៊ីមុាំទៅជាមួយអ្នក
ស្តេច និងនាម៉ឺនសព្វមុខមន្ត្រី បានឮបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។
គាត់ប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបណាពីអេសាយថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ ចូររៀបចំផ្លូវរបស់អម្ចាស់ ចូរតម្រង់ផ្លូវឲ្យគាត់។