Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 4:14 - អាល់គីតាប

14 ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ណាពី​អេសាយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា:

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 នោះ​ក៏​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដើម្បី​ឲ្យ​បាន​សំរេច​ទំនាយ ដែល​ហោរា​អេសាយ​បាន​ទាយ​ថា

សូមមើលជំពូក ចម្លង




ម៉ាថាយ 4:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល តាម​រយៈ​ណាពី​ថា៖


គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ស្តេច​ហេរ៉ូដ​ស្លាប់ ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី ដែល​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​តាម​រយៈ​ណាពី​ថា៖ «យើង​បាន​ហៅ​បុត្រា​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក» ។


យូសុះ​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ណាពី​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​អ៊ីសា​ថា ជា​អ្នក​ភូមិ​ណាសា‌រ៉ែត»។


តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​អ៊ីសា ហើយ​រត់​បាត់​អស់​ទៅ។


អ៊ីសា​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម​ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់‌យូឡូន និង​តំបន់​ណែប‌ថាលី


«ដែន​ដី​សាប់‌យូឡូន និង​ដែន​ដី​ណែប‌ថាលី ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ! ស្រុក​ខាង​នាយ​ទន្លេយ័រ‌ដាន់ ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ!


ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ណាពី​អេសាយ​ថា៖ «គាត់​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង ហើយ​គាត់​ក៏​ទទួល​យក​ជំងឺ​របស់​យើង​ដែរ»។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​គីតាប​មាន​ចែង​ទុក​អំពី​ខ្ញុំ​ថា“គេ​បាន​រាប់​គាត់​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ”។ ហេតុ‌ការណ៍​នោះ​ត្រូវ​តែ​កើត​មាន ស្រប​តាម​គីតាប»។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។


គឺ​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​គេ​ថា “គេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ”។


បន្ទាប់​មក អ៊ីសា​ជ្រាប​ថា គាត់​បាន​បង្ហើយ​កិច្ចការ​ទាំង​អស់​ចប់​សព្វ​គ្រប់ គាត់​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម