ស្តេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជទ្រព្យនៅក្នុងវាំង។ ស្តេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលស្តេចស៊ូឡៃម៉ានបានធ្វើ។
១ របាក្សត្រ 26:20 - អាល់គីតាប ពួកលេវីមួយចំនួនទៀត មានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃដំណាក់របស់អុលឡោះនិងលើវត្ថុដ៏សក្ការៈទាំងប៉ុន្មាន ដែលគេយកមកជូនទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិនៃព្រះដំណាក់ និងឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលេវីមួយចំនួនទៀត មានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះជាម្ចាស់ និងលើវត្ថុដ៏សក្ការៈទាំងប៉ុន្មាន ដែលគេយកមកថ្វាយព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យវិសេសនៃព្រះវិហាររបស់ព្រះ ហើយលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន |
ស្តេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជទ្រព្យនៅក្នុងវាំង។ ស្តេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលស្តេចស៊ូឡៃម៉ានបានធ្វើ។
ស្តេចអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជវាំង ប្រគល់ទៅឲ្យពួកអ្នកបម្រើ ហើយចាត់ពួកគេឲ្យទៅជួបស្តេចបេន-ហាដាដ ជាបុត្ររបស់ស្តេចថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ស្តេចហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ជម្រាបថា៖
ស្តេចស៊ូឡៃម៉ានបានធ្វើគ្រឿងប្រដាប់សម្រាប់ដំណាក់របស់អុលឡោះតាអាឡា ចប់សព្វគ្រប់។ បន្ទាប់មក គាត់នាំយកវត្ថុជាមាស ប្រាក់ និងគ្រឿងប្រដាប់ឯទៀតៗ ដែលស្តេចទតជាបិតាបានជូនដល់អុលឡោះតាអាឡា មកទុកនៅក្នុងឃ្លាំងនៃដំណាក់របស់អុលឡោះតាអាឡា។
ស្តេចទតយកវត្ថុទាំងនោះទៅជូនអុលឡោះតាអាឡា ដូចមាសប្រាក់ដែលស្តេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរ គឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។
អ្នកទាំងនេះជាក្រុមឆ្មាំទ្វារ ដែលជ្រើសរើសពីចំណោមកូនចៅលោកកូរេ និងកូនចៅលោកម៉្រារី។
ក្នុងចំណោមកូនចៅលោកឡាអាដាននៃអំបូរគើរសុន មេក្រុមគ្រួសាររបស់គេមានរាយនាម ដូចតទៅ: លោកយីអែលី
ព្រមទាំងកូនរបស់គាត់ គឺលោកសេថាម និងលោកយ៉ូអែលជាប្អូន។ ពួកគេមានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃដំណាក់របស់អុលឡោះតាអាឡា។
មានលោកសេបួលជាពូជពង្សរបស់លោកគើរសុន កូនរបស់ណាពីម៉ូសាជាអភិរក្សលើទ្រព្យសម្បត្តិទាំងនោះ។
គេពុំបានប្រព្រឹត្តខុសនឹងបញ្ជាដែលស្តេចបានចែងទុក ស្តីពីក្រុមអ៊ីមុាំ និងក្រុមលេវី ឬបញ្ជាផ្សេងទៀត ស្តីអំពីទ្រព្យសម្បត្តិរបស់ដំណាក់ឡើយ។
ពួកគេផ្តល់សម្រាប់ការសង់ម៉ាស្ជិទ តាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់អ៊ីមុាំចំនួនមួយរយសាមសិបសម្រាប់។
បន្ទាប់មក ខ្ញុំពោលទៅកាន់អ៊ីមុាំទាំងនោះថា: “អស់លោកបានញែកខ្លួនឲ្យបរិសុទ្ធជូនអុលឡោះតាអាឡា រីឯវត្ថុទាំងនេះក៏បរិសុទ្ធដែរ។ ប្រាក់ និងមាសនេះសុទ្ធសឹងជាជំនូនស្ម័គ្រចិត្ត ដែលគេជូនចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសនៃអស់លោក។
នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកជូនជាជំនូនផលដំបូង ឬជំនូនមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមអ៊ីមុាំ និងក្រុមលេវី ដូចមានចែងទុកក្នុងហ៊ូកុំ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមអ៊ីមុាំ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ចូរនាំយកជំនូនមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរពររបស់យើងដ៏លើសលប់មកលើអ្នករាល់គ្នា»។
គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះ ចំពោះពួកលេវី តាមភារកិច្ចរបស់ពួកគេ»។