បន្ទាប់មកយើងនាំគ្នាដង្ហែហិបរបស់អុលឡោះជាម្ចាស់នៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ស្តេចសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។
បន្ទាប់មក ចូរយើងនាំហិបរបស់ព្រះនៃយើងមកវិញដែរ ដ្បិតនៅជំនាន់ស្ដេចសូល យើងរាល់គ្នាមិនបាននឹកដល់ហិបនោះសោះ»។
បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ព្រះបាទសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។
ហើយចូរយើងនាំហឹបរបស់ព្រះនៃយើង មកឯយើងដែរ ដ្បិតយើងរាល់គ្នាមិនបាននឹកដល់ហឹបនោះ ក្នុងគ្រាសូលឡើយ
ស្តេចមានប្រសាសន៍ទៅកាន់អង្គប្រជុំអ៊ីស្រអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែលទាំងមូល និងជូនពួកអ៊ីមុាំពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។
អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។
កាលពីលើកមុន អស់លោកមិនបានចូលរួមទេ អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ទ្រង់ឡើយ»។
យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។
ស្តេចសូលបញ្ជាទៅលោកអហ៊ីយ៉ាថា៖ «ចូរទៅយកហិបរបស់អុលឡោះមក!»។ នៅគ្រានោះហិបរបស់អុលឡោះស្ថិតនៅជាមួយជនជាតិអ៊ីស្រអែល។
ស្តេចសូលបានបញ្ជាថា៖ «យប់នេះ ចូរយើងនាំគ្នាដេញតាមពួកភីលីស្ទីន ហើយរឹបអូសយកទ្រព្យសម្បត្តិពីពួកគេរហូតដល់ថ្ងៃរះ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ»។ ពួកទាហានជម្រាបស្តេចវិញថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ ប៉ុន្តែ អ៊ីមុាំនិយាយថា៖ «យើងគួរតែទូរអាសួរអុលឡោះសិន»។
លោកអហ៊ីម៉ាឡេកបានសួរអុលឡោះតាអាឡា តាមសំណូមពររបស់ទត។ គាត់បានផ្តល់ស្បៀងអាហារ និងឲ្យដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីនទៅគាត់ផង»។
ថ្ងៃនោះ មិនមែនជាថ្ងៃដំបូងបង្អស់ទេ ដែលខ្ញុំទូរអាសួរអុលឡោះជូនគាត់។ ខ្ញុំគ្មានគំនិតក្បត់ស្តេចសោះ! សូមស្តេចមេត្តាកុំទម្លាក់ទោសមកលើខ្ញុំ ឬលើនរណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ខ្ញុំឡើយ ដ្បិតខ្ញុំពុំបានដឹងរឿងរ៉ាវទាំងនេះទេ ទោះបីរឿងតូច ឬធំក្តី»។
ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅវាយពួកភីលីស្ទីនទាំងនោះឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរចេញទៅវាយពួកភីលីស្ទីន ហើយរំដោះក្រុងកៃឡាចុះ!»។