១ របាក្សត្រ 13:2 - អាល់គីតាប2 ស្តេចមានប្រសាសន៍ទៅកាន់អង្គប្រជុំអ៊ីស្រអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែលទាំងមូល និងជូនពួកអ៊ីមុាំពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំអ៊ីស្រាអែលទាំងអស់ថា៖ «ប្រសិនបើអ្នករាល់គ្នា យល់ថានេះជាការប្រសើរ ហើយក៏ជាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាដែរ ចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើងដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ដល់ពួកសង្ឃ ពួកលេវី ដែលនៅតាមទីក្រុងនានា ដែលមានវាលស្មៅ ដើម្បីឲ្យគេនាំគ្នាមកជួបជុំជាមួយយើងផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ស្ដេចមានរាជឱង្ការទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីព្រះអម្ចាស់ ជាព្រះនៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែលទាំងមូល និងជូនពួកបូជាចារ្យ ពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហើយទ្រង់មានបន្ទូលនឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ថា បើការនេះពេញចិត្តដល់អ្នករាល់គ្នា ហើយក៏កើតអំពីព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាដែរ នោះចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើង ដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ហើយដល់ពួកសង្ឃ នឹងពួកលេវី ដែលនៅអស់ទាំងទីក្រុង នឹងភូមិគេទាំងប៉ុន្មាន ដើម្បីឲ្យគេមូលគ្នា មកឯយើងផងចុះ សូមមើលជំពូក |
ប៉ុន្តែ ស្តេចយ៉ូរ៉ាមបានត្រឡប់ទៅកាន់ក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅពេលប្រយុទ្ធជាមួយស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ លោកយេហ៊ូវមានប្រសាសន៍ថា៖ «ប្រសិនបើអស់លោកគាំទ្រខ្ញុំមែន! សូមប្រយ័ត្ន កុំឲ្យនរណាម្នាក់ចេញពីទីក្រុង នាំដំណឹងទៅប្រាប់អ្នកក្រុងយេសរាលឡើយ!»។
ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថអុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែលជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នក ឮពាក្យរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់អ្មក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។