Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:36 - អាល់គីតាប

36 ស្តេច​សូល​បាន​បញ្ជា​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលី‌ស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ពួក​គេ​រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ជម្រាប​ស្តេច​វិញ​ថា៖ «សូម​សម្រេច​តាម​តម្រិះ​របស់​ស្តេច​ចុះ»។ ប៉ុន្តែ អ៊ីមុាំ​និយាយ​ថា៖ «យើង​គួរ​តែ​ទូរអា​សួរ​អុលឡោះ​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 លំដាប់​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យើង​ចុះ​ទៅ​ទាំង​យប់​តាម​ពួក​ភីលី‌ស្ទីន ដើម្បី​វាយ​គេ​រហូត​ដល់​ភ្លឺ កុំ​ឲ្យ​យើង​ទុក​គេ​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ» គេ​និយាយ​ថា៖ «សូម​ទ្រង់​សម្រេច​តាម​ដែល​យល់​ថា​ស្រួល​ចុះ» នោះ​សង្ឃ​មាន​វាចា​ថា៖ «ចូរ​យើង​ប្រមូល​គ្នា​មក​រក​ព្រះ​នៅ​ទី​នេះ​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ពួក​គេ រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ទូល​ស្ដេច​វិញ​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ ប៉ុន្តែ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​តែ​ទូល​សួរ​ព្រះ‌ជាម្ចាស់​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 លំដាប់​នោះសូល​ទ្រង់​មាន​បន្ទូល​ថា ចូរ​យើង​ចុះ​ទៅ​ទាំង​យប់​តាម​ពួក​ភីលីស្ទីន ដើម្បី​នឹង​វាយ​គេ​រហូត​ដល់​ភ្លឺ កុំ​ឲ្យ​យើង​ទុក​គេ​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ គេ​ទទួល​ថា សូម​ទ្រង់​សំរេច តាម​ដែល​យល់​ថា​ស្រួល​ចុះ នោះ​សង្ឃ​មាន​វាចា​ថា ចូរ​យើង​រាល់​គ្នា​មូល​មក​ឯ​ព្រះ​នៅ​ទី​នេះ​សិន

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សុភ‌មង្គល តែ​នៅ​ពេល​ណា​ខ្ញុំ នៅ​ជា​មួយ​ទ្រង់​ប៉ុណ្ណោះ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ ខ្ញុំ​នឹង​ប្រកាស​អំពី​ស្នា‌ដៃ ទាំង​ប៉ុន្មាន​របស់​ទ្រង់។


រៀង​រាល់​ថ្ងៃ គេ​សាក​សួរ ចង់​ស្គាល់​បំណង​របស់​យើង។ គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែល ប្រព្រឹត្ត​អំពើ​សុចរិត ឥត​បោះ​បង់​ហ៊ូកុំ​ម្ចាស់​របស់​ខ្លួន​ទេ។ គេ​ទាម‌ទារ​សុំ​ឲ្យ​យើង​វិនិច្ឆ័យ​ពួក​គេ តាម​យុត្តិធម៌ ព្រម​ទាំង​ចង់​ឲ្យ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។


ក្រោក​ឡើង! យើង​វាយ​លុក​ទាំង​យប់​ក៏​បាន យើង​បំផ្លាញ​វិមាន​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​នេះ”»។


ពាក្យ​សំដី​របស់​អ៊ីមុាំ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​អុលឡោះ ហើយ​ហ៊ូកុំ​ក៏​ហូរ​ចេញ​ពី​មាត់​អ៊ីមុាំ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​បន្ទូល​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​អ៊ីមុាំ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់អុលឡោះ‌តាអាឡា។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។


សូម​ចូល​ទៅ​ជិត​អុលឡោះ នោះ​ទ្រង់​នឹង​មក​ជិត​បង​ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ទៅ! មនុស្ស​មាន​ចិត្ដ​ពីរ​អើយ ចូរ​ជម្រះ​ចិត្ដ​គំនិត​ឲ្យ​បាន​ស្អាត​ឡើង!


រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវ​កុំ​ឈប់​ឲ្យ​សោះ។ ត្រូវ​វាយ​គេ​ពី​ខាង​ក្រោយ កុំ​ទុក​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ខ្លួន​បាន​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រឹប​អូស​យក​សម្បត្តិ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ក្រុង​ទាំង​នោះ​ទុក​ជា​ជយ‌ភ័ណ្ឌ តែ​គេ​ប្រហារ​មនុស្ស​ទាំង​អស់​ដោយ​មុខ​ដាវ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។


លោក​អែល‌កាណា​ជា​ប្ដី​តប​វិញ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​យល់​ឃើញ​ថា​ល្អ​ចុះ។ ដូច្នេះ ចូរ​នៅ​ជា​មួយ​កូន​រហូត​ដល់​ពេល​ផ្តាច់​ដោះ ហើយ​សូមអុលឡោះ‌តាអាឡា​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់»។ នាង​ហា‌ណា​ក៏​នៅ​ចាំ​ផ្ទះ និង​បំបៅ​កូន រហូត​ដល់​ពេល​ផ្តាច់​ដោះ។


ស្អែក​ឡើង ស្តេច​សូល​រៀប‌ចំ​ទ័ព​ជា​បី​កង រួច​សំរុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំ‌ម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កំដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេស‌សល់ រត់​ខ្ចាត់‌ខ្ចាយ​បែក​គ្នា​អស់។


រីឯ​អ្នក​ដែល​ពាក់​អាវ​អេផូដ ដើម្បី​ទូរអា​សួរ​អុលឡោះ​នៅ​ពេល​នោះ គឺ​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​អហ៊ីទូប ត្រូវ​ជា​បង‌ប្អូន​របស់​អ៊ីកាបុដ ជា​កូន​របស់​លោក​ភីនេហាស និង​ត្រូវ​ជា​ចៅ​របស់​លោក​អេលី ដែល​ជា​អ៊ីមុាំ​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កង‌ទ័ព​ដឹង​ថា សម្តេច​យ៉ូណា‌ថាន​ចេញ​ទៅ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម