១ របាក្សត្រ 13:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 បន្ទាប់មក ចូរយើងនាំហិបរបស់ព្រះនៃយើងមកវិញដែរ ដ្បិតនៅជំនាន់ស្ដេចសូល យើងរាល់គ្នាមិនបាននឹកដល់ហិបនោះសោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ព្រះបាទសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហើយចូរយើងនាំហឹបរបស់ព្រះនៃយើង មកឯយើងដែរ ដ្បិតយើងរាល់គ្នាមិនបាននឹកដល់ហឹបនោះ ក្នុងគ្រាសូលឡើយ សូមមើលជំពូកអាល់គីតាប3 បន្ទាប់មកយើងនាំគ្នាដង្ហែហិបរបស់អុលឡោះជាម្ចាស់នៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ស្តេចសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។ សូមមើលជំពូក |
ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬ សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាទម្លាក់កំហុសលើទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ឬអ្នកណាមួយក្នុងគ្រួសារឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ មិនបានដឹងពីរឿងទាំងនេះទេ ទោះច្រើន ឬតិចក្តី»។
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំអ៊ីស្រាអែលទាំងអស់ថា៖ «ប្រសិនបើអ្នករាល់គ្នា យល់ថានេះជាការប្រសើរ ហើយក៏ជាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាដែរ ចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើងដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ដល់ពួកសង្ឃ ពួកលេវី ដែលនៅតាមទីក្រុងនានា ដែលមានវាលស្មៅ ដើម្បីឲ្យគេនាំគ្នាមកជួបជុំជាមួយយើងផង។