យើងមិនអាចចូលទៅជិតអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុតបានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ដោយសារអំណាច ទ្រង់ប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ទ្រង់មិនបំពានលើនរណាឡើយ!
១ ធីម៉ូថេ 6:16 - អាល់គីតាប មានតែទ្រង់មួយគត់ដែលមាន ជីវិតអមតៈ ទ្រង់នៅក្នុងពន្លឺ ដែលគ្មាននរណា អាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញទ្រង់បានដែរ សូមលើកតម្កើងកិត្ដិនាម និងអំណាច របស់ទ្រង់អស់កល្បជានិច្ច! អាម៉ីន! ព្រះគម្ពីរខ្មែរសាកល ជាព្រះអង្គតែមួយអង្គគត់ដ៏មានអមតភាព ដែលស្ថិតនៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន ជាព្រះអង្គដែលគ្មានមនុស្សណាបានឃើញ ហើយក៏មិនអាចមើលឃើញបានដែរ។ សូមឲ្យកិត្តិយស និងព្រះចេស្ដាដ៏អស់កល្បជានិច្ច មានដល់ព្រះអង្គ! អាម៉ែន។ Khmer Christian Bible ជាព្រះតែមួយគត់ដែលមិនសោយទិវង្គត ព្រះអង្គគង់នៅក្នុងពន្លឺ ដែលមិនអាចចូលទៅជិតបានឡើយ ហើយជាព្រះដែលគ្មានមនុស្សណាម្នាក់បានឃើញ ឬអាចមើលឃើញបានដែរ សូមឲ្យព្រះអង្គបានប្រកបដោយព្រះកិត្ដិយស និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មមិនចេះសាបសូន្យ ទ្រង់គង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន គ្មានអ្នកណាដែលឃើញព្រះអង្គឡើយ ក៏មិនអាចមើលឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាម៉ែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះអង្គមួយគត់ដែលមាន ព្រះជន្មអមតៈ ព្រះអង្គគង់នៅក្នុងពន្លឺ ដែលគ្មាននរណា អាចចូលជិតឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្ដា របស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានតែទ្រង់ប៉ុណ្ណោះដែលមិនចេះសុគត ទ្រង់គង់នៅក្នុងពន្លឺដែលរកចូលទៅជិតមិនបាន គ្មានមនុស្សណាដែលឃើញទ្រង់ឡើយ ក៏មើលទ្រង់មិនឃើញផង សូមឲ្យទ្រង់បានល្បីព្រះនាម នឹងព្រះចេស្តា នៅអស់កល្បជានិច្ច អាម៉ែន។ |
យើងមិនអាចចូលទៅជិតអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុតបានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ដោយសារអំណាច ទ្រង់ប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ទ្រង់មិនបំពានលើនរណាឡើយ!
មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលទ្រង់បង្កើតផែនដី និងពិភពលោកមកនោះ ទ្រង់ជាម្ចាស់តាំងពីអស់កល្បរៀងមក។
អុលឡោះមានបន្ទូលមកម៉ូសាថា៖ «យើងជាអុលឡោះតាអាឡាដែលនៅអស់កល្ប។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែលថា “អុលឡោះតាអាឡា ដែលនៅអស់កល្ប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”»។
អុលឡោះមានបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតបានឡើយ»។
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
ទ្រង់ប្រកបដោយពន្លឺដ៏ត្រចះត្រចង់ មានកាំរស្មីចាំងចេញពីដៃ ដែលបង្កប់ទុកនូវអំណាចរបស់ទ្រង់។
ពុំដែលមាននរណាម្នាក់បានឃើញអុលឡោះឡើយ មានតែបុត្រាមួយគត់ប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់អុលឡោះ ដ្បិតបុត្រានៃអុលឡោះបាននៅរួមជាមួយអុលឡោះជាបិតា។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញអុលឡោះជាបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញអុលឡោះជាបិតាឲ្យយើងខ្ញុំឃើញផងដូច្នេះ?
សេចក្ដីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញអុលឡោះជាបិតា ឡើយ លើកលែងតែអ្នកមកពីអុលឡោះប៉ុណ្ណោះ គឺអ្នកនោះហើយដែលបានឃើញអុលឡោះ។
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនអ៊ីព្រហ៊ីមកើតមក ខ្ញុំមានជីវិតរួចស្រេចទៅហើយ»។
សូមលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ក្នុងក្រុមជំអះ និងក្នុងអាល់ម៉ាហ្សៀសអ៊ីសា នៅគ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។
យើងលើកដៃឆ្ពោះទៅលើមេឃ ហើយសច្ចាក្នុងនាមយើង ដែលជាអុលឡោះនៅអស់កល្បជានិច្ចថា:
សូមលើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតារបស់យើងអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន!
អុលឡោះដែលយើងមើលពុំឃើញ គឺយើងអាចឃើញតាមរយៈអាល់ម៉ាហ្សៀស មុនអុលឡោះបង្កើតអ្វីៗទាំងអស់ គឺមានអាល់ម៉ាហ្សៀស
សូមឲ្យស្តេច ដែលនៅអស់កល្បជានិច្ច ជាអុលឡោះជាម្ចាស់តែមួយ មានជីវិតមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយកិត្ដិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
អ៊ីសាអាល់ម៉ាហ្សៀសមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ចគាត់នៅតែដដែល។
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីសូរ៉កាទាំងអស់ គឺមកពីអុលឡោះជាបិតាដែលបង្កើតពន្លឺ។ ទ្រង់មិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងទ្រង់ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
ដំណឹងដែលយើងបានឮពីអ៊ីសាអាល់ម៉ាហ្សៀស ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅៈ អុលឡោះជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងទ្រង់ទាល់តែសោះ។
ប៉ុន្ដែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចទ្រង់ផ្ទាល់ដែលនៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់អ៊ីសា ជាបុត្រារបស់ទ្រង់ជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
ពុំដែលមាននរណាបានឃើញអុលឡោះឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក អុលឡោះស្ថិតនៅជាប់នឹងយើង ហើយចិត្តស្រឡាញ់របស់ទ្រង់ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។
មានអុលឡោះតែមួយទេ ដែលជាម្ចាស់សង្គ្រោះយើង ដោយសារអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្ដុង្គឧត្ដម ចេស្ដា និងអំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ហើយទ្រង់ក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ីន!។
អ៊ីសាបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមអ៊ីមុាំបម្រើអុលឡោះ ជាបិតារបស់គាត់។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់គាត់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!។
អុលឡោះតាអាឡាជាម្ចាស់ដែលនៅសព្វថ្ងៃនៅពីដើមហើយកំពុងតែមក គឺម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ទ្រង់មានបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ជំរំសក្ការៈរបស់អុលឡោះស្ថិតនៅជាមួយមនុស្សលោកហើយ! ទ្រង់នឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ទ្រង់ ហើយអុលឡោះផ្ទាល់នឹងនៅជាមួយពួកគេ។
នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
«ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងអើយ ទ្រង់សមនឹងទទួលសិរីរុងរឿង កិត្ដិនាម និងអំណាច ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារបំណងរបស់ទ្រង់»។
ហើយពោលថា៖ «អាម៉ីន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿងប្រាជ្ញាញាណ សូមអរគុណ សូមលើកតម្កើងកិត្ដិនាម អំណាច និងឥទ្ធិឫទ្ធិរបស់អុលឡោះជាម្ចាស់នៃយើងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!»។