ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 16:53 - អាល់គីតាប

យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​សូដុម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​បាន​ចំរុង‌ចំរើន​ដូច​មុន។ រីឯ​នាង យើង​ក៏​ធ្វើ​ឲ្យ​នាង​បាន​ចំរុង​ចំរើន​ឡើង​វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​នាំ​ពួក​គេ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ គឺ​សូដុម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្ដាល​គេ​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​សូដុម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​បាន​ចម្រុង‌ចម្រើន​ដូច​មុន។ រីឯ​នាង យើង​ក៏​ធ្វើ​ឲ្យ​នាង​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​នាំ​ពួក​គេ ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​វិញ គឺ​សូដុំម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ នឹង​ពួក​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្តាល​គេ​ផង

សូមមើលជំពូក



អេ‌សេ‌គាល 16:53
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដែល​អៃយ៉ូប​ទូរអា‌អង្វរ​ឲ្យ​មិត្ត‌ភក្ដិ​របស់​គាត់ អុលឡោះ‌តាអាឡា​ប្រោស‌ប្រណី​គាត់​ឲ្យ​បាន​ចំរុង‌ចំរើន​ឡើង​វិញ។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។


ពេល​អុលឡោះ‌តាអាឡា​នាំ​អស់​អ្នក ដែល​ជាប់​ជា​ឈ្លើយ ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។


សូម​ឲ្យ​អ៊ីស្រ‌អែល​បាន​ទទួល ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។ នៅ​ពេល​ដែល​អុលឡោះ‌តាអាឡា​នាំ​ប្រជា‌ជន​របស់​ទ្រង់ ឲ្យ​ងើប​មុខ​ឡើង​វិញ ពូជ​របស់​យ៉ាកកូប​នឹង​ត្រេក​អរ​សប្បាយ ពូជ​របស់​អ៊ីស្រ‌អែល​នឹង​មាន​អំណរ លើស‌លប់»។


ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​ពេញ​ចិត្ត នឹង​ទឹក​ដី​របស់​ទ្រង់ ទ្រង់​បាន​នាំ​ពូជ‌ពង្ស​របស់​យ៉ាកកូប ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​វិញ​ ។


ប្រសិន​បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មិន​បាន​ទុក​យើង​ឲ្យ​នៅ​សេស‌សល់ មួយ​ចំនួន​តូច​ទេ​នោះ យើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុម យើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។


ប្រសិន​បើ​ពួក​គេ​រៀន​អំពី​មាគ៌ា​ដ៏​ល្អ ដូច​ប្រជា‌រាស្ត្រ​របស់​យើង ប្រសិន​បើ​ពួក​គេ​ស្បថ​ក្នុង​នាម​យើង​ថា “អុលឡោះ‌តាអាឡា​នៅ​អស់‌កល្ប” ដូច​ពួក​គេ​ធ្លាប់​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​ស្បថ​ក្នុង​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។


សូម​ឲ្យ​អ្នក​នោះ​បាន​ដូច​ក្រុង​នានា ដែលអុលឡោះ‌តាអាឡា​រំលាយ ដោយ​ឥត​នឹក​ស្ដាយ! ពេល​ព្រឹក​សូម​ឲ្យ​អ្នក​នោះ​ឮ​សំរែក ប្រកាស​ភាព​អាសន្ន ហើយ​នៅ​ថ្ងៃ​ត្រង់ ឮ​សំរែក​ខ្មាំង​មក​ដល់!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ ប្រជា‌ជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំង‌ឡាយ នឹង​ពោល​ថា: “អ្នក​ជា​ដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏‌វិសុទ្ធ សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​អ្នក!”


កូន​ចៅ​យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! កូន​ចៅ​អ៊ីស្រ‌អែល​អើយ កុំ​អស់​សង្ឃឹម! យើង​នឹង​សង្គ្រោះ​អ្នក​ឲ្យ​វិល​ត្រឡប់ មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ យើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នក ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ។ កូន​ចៅ​យ៉ាកកូប​នឹង​វិល​មក​វិញ គេ​នឹង​រស់​នៅ​យ៉ាង​សុខ​ក្សេម‌ក្សាន្ត គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។


ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​ម៉ូអាប់​ឡើង​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ការ​វិនិច្ឆ័យ​ទោស​ជន‌ជាតិ​ម៉ូអាប់​ចប់​តែ​ត្រឹម​ណេះ។


ប៉ុន្តែ នៅ​គ្រា​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​អេឡាំ​ឡើង​វិញ»។


ប៉ុន្តែ ក្រោយ​មក យើង​នឹង​ស្ដារ​ស្រុក​អាំម៉ូន​ឡើង​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ដោយ​នាង​បាន​បណ្ដាល​ឲ្យ​បង និង​ប្អូន​ស្រី​របស់​ខ្លួន​ហាក់​ដូច​ជា​គ្មាន​ទោស​ដូច្នេះ នាង​ត្រូវ​បាក់​មុខ​ហើយ ដ្បិត​នាង​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​នាង​ទាំង​ពីរ​ទៅ​ទៀត គឺ​នាង​ទាំង​ពីរ​ហាក់​ដូច​ជា​គ្មាន​ធ្វើ​អ្វី​ខុស​សោះ។ ដូច្នេះ ចូរ​អាម៉ាស់​ហើយ​ទ្រាំ‌ទ្រ​នឹង​ការ​បាក់​មុខ​នេះ​ទៅ ដ្បិត​នាង​បណ្ដាល​ឲ្យ​បង និង​ប្អូន​ស្រី​របស់​នាង ហាក់​ដូច​ជា​គ្មាន​កំហុស​សោះ។


បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​នឹង​បាន​ធូរ​ស្រាល ដោយ​ឃើញ​នាង​ត្រូវ​បាក់​មុខ ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ធ្វើ។


រីឯ​ប្រជា‌ជន​ក្នុង​ស្រុក​ភូមិ​នានា​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។


យើង​នឹង​ស្ដារ​ស្រុក​អេស៊ីប​ឡើង​វិញ យើង​នឹង​នាំ​ពួក​គេ​មក​នៅ​ស្រុក​ប៉ាត្រុស ជា​ស្រុក​កំណើត​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ជា​នគរ​មួយ​ដ៏​ទន់​ខ្សោយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​នឹង​ស្ដារ​ស្រុក​យូដា​ឡើង​វិញ យើង​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​យើង​មិន​ទុក​ឲ្យ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​នៅ​អាប់‌អោន​ដូច្នេះ​ឡើយ។


អុលឡោះ​មាន​បន្ទូល​ទៀត​ថា: «នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើង ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ដើម​ឡើង​វិញ