ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:24 - អាល់គីតាប

ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ដែល​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​អើយ! មិន​ត្រូវ​ខ្លាច​ជន‌ជាតិ​អាស្ស៊ីរី ដែល​កំពុង​តែ​លើក​ព្រនង់ និង​លើក​ដំបង​វាយ​អ្នក​រាល់​គ្នា ដូច​ជន‌ជាតិ​អេស៊ីប​ធ្លាប់​វាយ​កាល​ពី​មុន​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ថា​៖ “ប្រជារាស្ត្រ​របស់យើង​ដែល​រស់នៅ​ស៊ីយ៉ូន​អើយ កុំ​ខ្លាច​អាស្ស៊ីរី​ឡើយ ទោះបីជា​ពួកគេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​របស់ពួកគេ​ឡើង​ទាស់នឹង​អ្នក ដូច​របៀប​ជនជាតិអេហ្ស៊ីប​ក៏ដោយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះ‌អម្ចាស់ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ប្រជា‌រាស្ត្រយើង ដែល​អាស្រ័យ​នៅ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ខ្លាច​ចំពោះ​សាសន៍​អាស‌ស៊ើរ​នោះ​ឡើយ ទោះ‌បី​គេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​ទាស់​នឹង​អ្នក ដូច​យ៉ាង​សាសន៍​អេស៊ីព្ទ​ក៏​ដោយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ដែល​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​អើយ! មិន​ត្រូវ​ខ្លាច​ជន‌ជាតិ​អាស្ស៊ីរី ដែល​កំពុង​តែ​លើក​ព្រនង់ និង​លើក​ដំបង​វាយ​អ្នក​រាល់​គ្នា ដូច​ជន‌ជាតិ​អេស៊ីប​ធ្លាប់​វាយ ​កាល​ពី​មុន​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ឱ​រាស្ត្រ​អញ ដែល​អាស្រ័យ​នៅ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ខ្លាច​ចំពោះ​សាសន៍​អាសស៊ើរ​នោះ​ឡើយ ទោះ‌បី​គេ​វាយ​ឯង​ដោយ​រំពាត់ ហើយ​លើក​ដំបង​ខ្លួន​ឡើង​ទាស់​នឹង​ឯង ដូច​យ៉ាង​សាសន៍​អេស៊ីព្ទ​ក៏​ដោយ

សូមមើលជំពូក



អេសាយ 10:24
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ជម្រាប​ស្តេច​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ី‌រី​បាន​ប្រមាថ​មាក់​ងាយ​យើង​នោះ​ឡើយ។


កង‌ទ័ព​អេស៊ីប ទាំង​ទ័ព​សេះ ទាំង​រទេះ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ព្រម​ទាំង​ពល​ទ័ព និង​រទេះ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ទាន់​ពួក​គេ​នៅ​ត្រង់​ពីហា‌ហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេ‌ផុន គឺ​កន្លែង​ដែល​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ។


មេ​ត្រួត‌ត្រា​ទាំង​នោះ វាយ​ពួក​មេ​ក្រុម​អ៊ីស្រ‌អែល​ដែល​ខ្លួន​បាន​តែង​តាំង ព្រម​ទាំង​ស្តី​បន្ទោស​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ផលិត​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ដូច​កាល​ពី​មុន?»។


ជន‌ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ! យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបង ដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។


អុលឡោះ​ជា​អ្នក‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ជូន​ទ្រង់ ព្រោះ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ»។


អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!


ភីលី‌ស្ទីន​ទាំង​មូល​អើយ មិន​ត្រូវ​រីក‌រាយ ដោយ​ឃើញ​ដំបង​ដែល ធ្លាប់​វាយ​អ្នក បាន​បាក់​នោះ​ឡើយ! ដ្បិត​នឹង​មាន​ពស់​វែក​មួយ កើត​ចេញ​ពី​ពូជ​របស់​ពស់​នោះ ហើយ​ក៏​នឹង​មាន​ពស់​អសិរ‌ពិស​កើត​ចេញ ពី​ពង​របស់​ពស់​វែក​នោះ​ដែរ។


តើអុលឡោះ‌តាអាឡា​បាន​វាយ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​ទ្រង់​វាយ​អស់​អ្នក ដែល​បាន​វាយ​ពួក​គេ​ឬ​ទេ? តើ​ទ្រង់​ប្រហារ​ជីវិត​ពួក​គេ ដូច​ទ្រង់​ប្រហារ​ជីវិត​អស់​អ្នក ដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ?។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ! ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ទ្រង់ ទ្រង់​នឹង​ប្រណី​សន្ដោស ពេល​ណា​ទ្រង់​ឮ​សំឡេង​អ្នក ទ្រង់​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។


គ្រប់​ពេល​ដែល​ពួក​គេ​ត្រូវ​ដំបង គឺ​នៅ​ពេលអុលឡោះ‌តាអាឡា​វាយ​ពួក​អាស្ស៊ីរី នោះ​នឹង​ឮ​ស្នូរ​សំឡេង​ក្រាប់ និង​ចាប៉ី លេង​កំដរ​ផង។


ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍‌ហ្ន៎ ម្ចាស់​របស់​អ្នក​រាល់​គ្នា! គាត់​មក​សង‌សឹក គាត់​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​គាត់​ផ្ទាល់ មក​សង្គ្រោះ​អ្នក​រាល់​គ្នា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា: សានហេ‌រីប​អើយ! ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារី នឹង​ប្រមាថ​មើល‌ងាយ​អ្នក អ្នក​ក្រុង​យេរូ‌សាឡឹម នឹង​គ្រវី​ក្បាល​ចំអក​ឲ្យ​អ្នក។


ហើយ​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ជម្រាប​ស្តេច​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី​ប្រមាថ​មាក់‌ងាយ​យើង​នោះ​ឡើយ។


ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏‌វិសុទ្ធ»។ អុលឡោះ‌តាអាឡា​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។


យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មក សេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយ ហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន យើង​នឹង​នាំ​ស្រុក​អ៊ីស្រ‌អែល ឲ្យ​ស្គាល់​ភាព​ថ្កុំ‌ថ្កើង។


អ្នក​ភ្លេចអុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្នក គឺ​ទ្រង់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​ចាក់​គ្រឹះ​នៃ​ផែនដី។ រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ មនុស្ស​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក រហូត​ត​ទៅ​បាន​ឡើយ។


គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ឲ្យ​គេ​លាប​ប្រេង​សំដែង​អំណរ​សប្បាយ ជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ ឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរ ជំនួស​ខោ‌អាវ​ដាច់‌ដាច។ ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ម្ចាស់​ដ៏​សុចរិត ជា​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់។


ត្រូវ​ជម្រាប​ស្ដេច​ថា សូម​ស្តេច​កុំ​ខ្វល់​ចិត្ត កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សូម​កុំ​តក់‌ស្លុត នៅ​ចំពោះ​កំហឹង​របស់ ស្ដេច​រេស៊ីន និង​ពួក​ស៊ីរី ព្រម​ទាំង​ស្ដេច​ពេកា​ឲ្យ​សោះ។ ស្ដេច​ទាំង​ពីរ​នេះ​ប្រៀប​បាន​នឹង​កន្ទុយ​អុស ដែល​ហុយ​ផ្សែង ជិត​រលត់។


ដ្បិត​ទ្រង់​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ទ្រង់​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ ដូច​នៅ​ជំនាន់​ដែល​ទ្រង់​រំដោះ បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។


មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើ ស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។ ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើង ដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើង ស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពី កណ្ដាប់​ដៃ​របស់​ពួក​គេ។