ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 8:16 - អាល់គីតាប

គឺ​រស‌អុលឡោះ​ផ្ទាល់​ដែល​ផ្ដល់​សក្ខី‌ភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​អុលឡោះ​មែន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះវិញ្ញាណ​ផ្ទាល់​ក៏​ធ្វើបន្ទាល់ជាមួយ​វិញ្ញាណ​របស់យើង​ដែរ​ថា យើង​ជា​កូន​របស់​ព្រះ​។

សូមមើលជំពូក

Khmer Christian Bible

ឯ​ព្រះវិញ្ញាណ​ផ្ទាល់ក៏​បាន​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​របស់​យើង​ដែរ​ថា​ យើង​ជា​កូន​របស់​ព្រះជាម្ចាស់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ

សូមមើលជំពូក



រ៉ូម 8:16
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រ‌អែល នឹង​កើន​ចំនួន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។ នៅ​ទី​ណា​អុលឡោះ​មាន​បន្ទូល​ថា: “អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌ជន​របស់​យើង” នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា: “អ្នក​រាល់​គ្នា​ជា​កូន​របស់ អុលឡោះ​ដ៏​នៅ​អស់‌កល្ប”។


អ្នក​ណា​កសាង​សន្ដិភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ នឹង​មាន ឈ្មោះ​ជា​កូន របស់​អុលឡោះ​!


អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ម៉ាឡា‌អ៊ីកាត់។ គេ​ជា​បុត្រ​របស់​អុលឡោះ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។


រីឯ​អស់​អ្នក​ដែល​បាន​ទទួល​គាត់ គឺ​អស់​អ្នក​ដែល​ជឿ​លើ​នាម​គាត់ គាត់​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​អុលឡោះ។


យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​អុលឡោះ​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ទ្រង់​ក៏​ជា​សាក្សី​ដែរ»។


ដ្បិត​អស់​អ្នក​ដែល​រស​របស់​អុលឡោះ​ណែ‌នាំ សុទ្ធ​តែ​ជា​បុត្រ​របស់​អុលឡោះ។


អ្វីៗ​សព្វ​សារពើ​ដែល​អុលឡោះ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​អុលឡោះ​នឹង​បង្ហាញ​បុត្រ​របស់​ទ្រង់


មិន​ត្រឹម​តែ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​អំណោយ​ទាន​ដំបូង​របស់​រស‌អុលឡោះ ក៏​ថ្ងូរ​ក្នុង​ចិត្ដ ទាំង​ទន្ទឹង​រង់‌ចាំ​អុលឡោះ​ប្រោស​យើង​ឲ្យ​ទៅ​ជា​បុត្រ​របស់​ទ្រង់ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ


យ៉ាង​ណា​មិញ រស‌អុលឡោះ​ក៏​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​ទូរអា​ដូច​ម្ដេច ដើម្បី​ឲ្យ​បាន​សម​នោះ​ឡើយ តែ​រស‌អុលឡោះ​ផ្ទាល់ ទ្រង់​អង្វរ​ឲ្យ​យើង ដោយ​សំឡេង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។


ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា ប្រជា‌រាស្ដ្រ​របស់​យើង” ត្រង់​នោះ​គេ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន របស់​អុលឡោះ​ដ៏​រស់​អស់‌កល្ប»។


ពោល​គឺ​មិន​មែន​កូន​ចៅ​ដែល​កើត​មក​តាម​សាច់​ឈាម​ធម្មតា​នោះ​ទេ ដែល​ត្រូវ​រាប់​ជា​បុត្រ​របស់​អុលឡោះ មាន​តែ​កូន​ចៅ​ដែល​កើត​មក​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ប៉ុណ្ណោះ ទើប​រាប់​ជា​ពូជ‌ពង្ស​បាន


សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​បង​ប្អូន​ដោយ​ចិត្ដ​ស្មោះ​សរ និង​ដោយ​ចិត្ត​បរិសុទ្ធ​ចេញ​មក​ពី​អុលឡោះ។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ក្តី​មេត្តា​របស់​អុលឡោះ​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។


ហើយ​អុលឡោះ​ក៏​បាន​ដៅ​សញ្ញា​សំគាល់​របស់​ទ្រង់​លើ​យើង និង​ប្រទាន​រស‌អុលឡោះ​មក​បញ្ចាំ​ចិត្ដ​យើង​ផង​ដែរ។


អុលឡោះ​ផ្ទាល់​បាន​តំរូវ​ឲ្យ​យើង​ផ្លាស់​ប្រែ​ដូច្នេះ ទ្រង់​ក៏​បាន​ប្រទាន​រស‌អុលឡោះ មក​បញ្ចាំ​ចិត្ដ​យើង​ផង​ដែរ។


យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់ ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។


ដ្បិត​ដោយ‌សារ​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បង​ប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​អុលឡោះ។


បង​ប្អូន​ពិត​ជា​បុត្រ​របស់​អុលឡោះ​មែន ព្រោះ​ទ្រង់​បាន​ចាត់​រស​នៃ​បុត្រា​របស់​ទ្រង់ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ដ​យើង គឺ​រស‌អុលឡោះ​នេះ​ហើយ ដែល​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា! ឱ​អុលឡោះ​ជា​បិតា!»។


ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស បង​ប្អូន​បាន​ស្ដាប់​បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បង​ប្អូន។ ក្នុង​អាល់ម៉ា‌ហ្សៀស​បង​ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សំគាល់​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដែរ។


កុំ​ធ្វើ​ឲ្យ​រស​របស់​អុលឡោះ​ដ៏‌វិសុទ្ធ​ព្រួយ​ចិត្ត​សោះ​ឡើយ ដ្បិត​ទ្រង់​បាន​ដៅ​សញ្ញា​សំគាល់​មក​លើ​បង​ប្អូន ទុក​សម្រាប់​ថ្ងៃ​ដែល​អ៊ីសា​នឹង​មក​លោះ​យើង។


«អ្នក​រាល់​គ្នា​ជា​បុត្រ​ធីតា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ


សូម​គិត​មើល៍ អុលឡោះ‌ជា​បិតា​ស្រឡាញ់​យើង​ខ្លាំង​ដល់​កំរិត​ណា គឺ​ទ្រង់​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ទ្រង់ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ទ្រង់​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ទ្រង់។


ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​អុលឡោះ អ្នក​ណា​ជា​កូន​ចៅ​របស់​អ៊ីព្លេស។ អ្នក​ណា​មិន​ប្រព្រឹត្ដ​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​កើត​មក​ពី​អុលឡោះ​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ទ្រង់​ដែរ។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​អុលឡោះ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ទ្រង់​ពុំ​ទាន់​សំដែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្ដែ នៅ​ពេល​អាល់ម៉ា‌ហ្សៀស​មក​ដល់ យើង​នឹង​បាន​ដូច​គាត់​ដែរ ដ្បិត​គាត់​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​គាត់​យ៉ាង​នោះ។


យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់ ហើយ​ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ទ្រង់​បាន​ចែក​រស​របស់​ទ្រង់​មក​យើង។


អ្នក​ណា​ជឿ​លើ​បុត្រា​របស់​អុលឡោះ អ្នក​នោះ​មាន​សក្ខី‌ភាព​របស់​ទ្រង់​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​អុលឡោះ​ទេ អ្នក​នោះ​ចាត់​ទុក​ថា ទ្រង់​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខី‌ភាព​ដែល​អុលឡោះ​បាន​ប្រទាន​មក ស្ដី​អំពី​បុត្រា​របស់​ទ្រង់។


អ្នក​ដែល​មាន​ជ័យ‌ជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។