Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 3:1 - អាល់គីតាប

1 សូម​គិត​មើល៍ អុលឡោះ‌ជា​បិតា​ស្រឡាញ់​យើង​ខ្លាំង​ដល់​កំរិត​ណា គឺ​ទ្រង់​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ទ្រង់ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ទ្រង់​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មើល៍! ព្រះ​បិតា​បាន​ប្រទាន​សេចក្ដីស្រឡាញ់​យ៉ាងណា​ដល់​យើង ដែល​យើង​ត្រូវបាន​ហៅថា “កូន​របស់​ព្រះ” ហើយ​យើង​ពិតជា​កូន​របស់​ព្រះ​មែន‍។ នេះជាហេតុ​ដែល​ពិភពលោក​មិន​ស្គាល់​យើង គឺ​ពីព្រោះ​ពិភពលោក​មិន​ស្គាល់​ព្រះបិតា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 មើល៍​ ព្រះវរបិតា​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង​ ដែល​យើង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះអង្គ​ ហើយ​យើង​ជា​កូន​របស់​ព្រះអង្គ​មែន​ ដូច្នេះ​ហើយ​បាន​ជា​លោកិយ​មិន​ស្គាល់​យើង​ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន។ នេះ​ហើយ​ជា​ហេតុ​ដែល​លោកីយ៍​មិន​ស្គាល់​យើង ព្រោះ​លោកីយ៍​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 សូម​គិត​មើល៍ ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​ដល់​កម្រិត​ណា គឺ​ព្រះអង្គ​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ព្រះអង្គ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ព្រះអង្គ​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មើល សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរ‌បិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង




១ យ៉ូហាន 3:1
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​យល់​ឃើញ​ថា នេះ​គឺ​ជា​ការ​តិច​តួច​ទេ បាន​ជា​ទ្រង់​សន្យា​ដល់​កូន​ចៅ​ខ្ញុំ ដែល​នៅ​ជំនាន់​ក្រោយៗ​ទៀត​ដែរ។ របៀប​ដែល​ទ្រង់​ប្រព្រឹត្ត មនុស្ស​លោក​គិត​ពុំ​ដល់​ទេ!


ឱ​អុលឡោះ‌តាអាឡា​អើយ! ចិត្ត​សប្បុរស​របស់​ទ្រង់ ល្អ​វិសេស‌វិសាល​ណាស់! ទ្រង់​បម្រុង​ទុក សម្រាប់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ មនុស្ស​គ្រប់ៗ​គ្នា​ដឹង​ថា ទ្រង់​ប្រោស‌ប្រណី​អស់ អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​ទ្រង់។


យើង​គិត​ថា យើង​សប្បាយ​ចិត្ត នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​ល្អ​ប្រណីត​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឲ្យ​អ្នក។ យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា “បិតា” ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។


ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រ‌អែល នឹង​កើន​ចំនួន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។ នៅ​ទី​ណា​អុលឡោះ​មាន​បន្ទូល​ថា: “អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌ជន​របស់​យើង” នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា: “អ្នក​រាល់​គ្នា​ជា​កូន​របស់ អុលឡោះ​ដ៏​នៅ​អស់‌កល្ប”។


អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ម៉ាឡា‌អ៊ីកាត់។ គេ​ជា​បុត្រ​របស់​អុលឡោះ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។


រីឯ​អស់​អ្នក​ដែល​បាន​ទទួល​គាត់ គឺ​អស់​អ្នក​ដែល​ជឿ​លើ​នាម​គាត់ គាត់​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​អុលឡោះ។


មិន​គ្រាន់​តែ​ជា​ប្រយោជន៍​ដល់​សាសន៍​នេះ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ឲ្យ​កូន​ចៅ​របស់​អុលឡោះ ដែល​បែក​ខ្ញែក​គ្នា មក​រួប‌រួម​ជា​ប្រជា‌ជន​តែ​មួយ។


ប៉ុន្ដែ គេ​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ ហើយ​គេ​ពុំ​បាន​ស្គាល់​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។


គេ​ធ្វើ​ដូច្នេះ មក​ពី​គេ​មិន​បាន​ស្គាល់​អុលឡោះ​ជា​បិតា ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ផង។


ឱ​អុលឡោះ​ជា​បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ទ្រង់​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ទ្រង់ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។


រីឯ​អុលឡោះ​វិញ ទ្រង់​បាន​បង្ហាញ​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង គឺ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។


អ្វីៗ​សព្វ​សារពើ​ដែល​អុលឡោះ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​អុលឡោះ​នឹង​បង្ហាញ​បុត្រ​របស់​ទ្រង់


អុលឡោះ​នឹង​លោះ​ឲ្យ​រួច​ផុត​ពី​វិនាស​អន្ដរាយ ដើម្បី​ឲ្យ​មាន​សេរី‌ភាព និង​សិរី‌រុង‌រឿង​នៃ​បុត្រ​របស់​អុលឡោះ។


អុលឡោះ​ពុំ​បាន​ទុក​បុត្រា​របស់​ទ្រង់​ផ្ទាល់​ទេ គឺ​អុលឡោះ​បាន​បញ្ជូន​បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ អុលឡោះ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់ មក​យើង​រួម​ជា​មួយ​បុត្រា​នោះ​ដែរ។


យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់ ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។


ដ្បិត​ដោយ‌សារ​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បង​ប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​អុលឡោះ។


ប្រសិន​បើ​បង​ប្អូន​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​បន្ទូល​សន្យា​របស់​អុលឡោះ​ដែរ។


«អ្នក​រាល់​គ្នា​ជា​បុត្រ​ធីតា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ


ដ្បិត​បង​ប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បង​ប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ក្នុង​អុលឡោះ​ដែរ។


ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​អុលឡោះ អ្នក​ណា​ជា​កូន​ចៅ​របស់​អ៊ីព្លេស។ អ្នក​ណា​មិន​ប្រព្រឹត្ដ​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​កើត​មក​ពី​អុលឡោះ​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ទ្រង់​ដែរ។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​អុលឡោះ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ទ្រង់​ពុំ​ទាន់​សំដែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្ដែ នៅ​ពេល​អាល់ម៉ា‌ហ្សៀស​មក​ដល់ យើង​នឹង​បាន​ដូច​គាត់​ដែរ ដ្បិត​គាត់​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​គាត់​យ៉ាង​នោះ។


បើ​សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​មែន នោះ​យើង​នឹង​មាន​ចិត្ដ​រឹង‌ប៉ឹង នៅ​ថ្ងៃ​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​ក្នុង​លោក​នេះ​យើង​មាន​របៀប​រស់​នៅ​ដូច​អ៊ីសា​ដែរ។


អ្នក​ដែល​មាន​ជ័យ‌ជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម