Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 8:15 - អាល់គីតាប

15 បង​ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បុត្រ​របស់​អុលឡោះ។ ដោយ‌សារ​រស‌អុលឡោះ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា!» ឱ​អុលឡោះ​ជា​បិតា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ពោលគឺ អ្នករាល់គ្នា​មិន​បាន​ទទួល​វិញ្ញាណ​នៃ​ភាពជាទាសករ ដែលធ្វើឲ្យ​ត្រឡប់ទៅ​ក្នុង​សេចក្ដីភ័យខ្លាច​ទៀត​ទេ គឺ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​ភាពជាកូន​វិញ​។ យើង​ស្រែក​ដោយ​ព្រះវិញ្ញាណនេះ​ថា​: “អ័ប្បា​! ព្រះ​បិតា​អើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 អ្នក​រាល់គ្នា​ក៏​មិន​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​បាវបម្រើ​ ដែល​នាំឲ្យ​មាន​ការ​ភ័យខ្លាច​ទៀត​ទេ​ គឺ​អ្នក​រាល់គ្នា​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ រួច​ដោយសារ​វិញ្ញាណ​នេះ​ហើយ​បាន​ជា​យើង​ស្រែក​ថា​ អ័ប្បា​ ព្រះ​វរ​បិតា​អើយ!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​វិញ្ញាណ​ជា​បាវ​បម្រើ ដែល​នាំ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ទទួល​វិញ្ញាណ​ជា​កូន វិញ។ ពេល​យើង​ស្រែក​ឡើង​ថា ឱអ័ប្បា! ព្រះ‌វរបិតា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បងប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បងប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដោយ‌សារ​ព្រះ‌វិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អប្បា!»​ ឱ​ព្រះ‌បិតា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ

សូមមើលជំពូក ចម្លង




រ៉ូម 8:15
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «សូម​អ្នក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ផ្ទាល់​ចុះ យើង​ខ្ញុំ​នឹង​ស្តាប់​អ្នក។ ប៉ុន្តែ សូម​កុំ​ឲ្យ​អុលឡោះ​មាន​បន្ទូល​មក​កាន់​យើង​ខ្ញុំ​ឡើយ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។


នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុក នៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត ឈ្មោះ​គេ​នឹង​នៅ​គង់‌វង្ស​រហូត​ត​ទៅ គ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។


យើង​គិត​ថា យើង​សប្បាយ​ចិត្ត នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​ល្អ​ប្រណីត​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឲ្យ​អ្នក។ យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា “បិតា” ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «យើង​ខ្ញុំ​មុខ​ជា​ផុត​ដង្ហើម​វិនាស​សូន្យ​ទាំង​អស់​គ្នា​មិន​ខាន!


ខ្ញុំ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​ឲ្យ​ទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ភ័យ​ខ្លាច​ពេក។ ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ”។


អ៊ីសា​ទូរអា​ថា៖ «អ័ប្បាឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​អាច​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​តាម​បំណង​ចិត្ដ​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​ទ្រង់​វិញ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ទូរអា ត្រូវ​ពោល​ថាៈ ឱ​អុលឡោះ​ជា​បិតា​អើយ សូម​សំដែង​នាម​ដ៏‌វិសុទ្ធ របស់​ទ្រង់ ឲ្យ​មនុស្ស​លោក​ស្គាល់ សូម​ឲ្យ​នគ​ទ្រង់​បាន​មក​ដល់។


«ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​ទ្រង់​គាប់​ចិត្ត សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ដ​ខ្ញុំ​ឡើយ គឺ​ឲ្យ​សម្រេច​តាម​បំណង​របស់​ទ្រង់​វិញ»។


ពេល​គាត់​ឃើញ​អ៊ីសា គាត់​ក្រាប​ដល់​ជើង​អ៊ីសា ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​អ៊ីសា​ជា​បុត្រា​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​ខ្ញុំ? សូម​មេត្ដា​កុំ​ធ្វើ​ទុក្ខ​ទោស​ខ្ញុំ​អី»។


អ្នក​ស្រុក​នៅ​តំបន់​គេរ៉ាស៊ីន​ទាំង​អស់ អង្វរ​អ៊ីសា​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ អ៊ីសា​ក៏​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។


កាល​ណា​រស‌អុលឡោះ​មក​ដល់ ទ្រង់​នឹង​បញ្ជាក់​ឲ្យ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប អំពី​សេចក្ដី​សុចរិត និង​អំពី​ការ​កាត់​ទោស។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ទៅ​ឯ​អុលឡោះ​ជា​បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បង​ប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​បិតា​ខ្ញុំ ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ដែរ»។


ឆ្មាំ​គុក​សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។


កាល​បណ្ដា‌ជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ដ​ជា​ខ្លាំង ហើយ​សួរ​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ថា៖ «បង​ប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។


គឺ​រស‌អុលឡោះ​ផ្ទាល់​ដែល​ផ្ដល់​សក្ខី‌ភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​អុលឡោះ​មែន។


មិន​ត្រឹម​តែ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​អំណោយ​ទាន​ដំបូង​របស់​រស‌អុលឡោះ ក៏​ថ្ងូរ​ក្នុង​ចិត្ដ ទាំង​ទន្ទឹង​រង់‌ចាំ​អុលឡោះ​ប្រោស​យើង​ឲ្យ​ទៅ​ជា​បុត្រ​របស់​ទ្រង់ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ


យ៉ាង​ណា​មិញ រស‌អុលឡោះ​ក៏​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​ទូរអា​ដូច​ម្ដេច ដើម្បី​ឲ្យ​បាន​សម​នោះ​ឡើយ តែ​រស‌អុលឡោះ​ផ្ទាល់ ទ្រង់​អង្វរ​ឲ្យ​យើង ដោយ​សំឡេង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។


គឺ​សាសន៍​អ៊ីស្រ‌អែល។ អុលឡោះ​បាន​រាប់​ពួក​គេ​ទុក​ជា​បុត្រ​របស់​ទ្រង់ ពួក​គេ​មាន​សិរី‌រុង‌រឿង មាន​សម្ពន្ធ‌មេត្រី​នានា មាន​គីតាប​ហ៊ូកុំ ស្គាល់​របៀប​គោរព​បម្រើ​ទ្រង់ ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ​ផ្សេងៗ


ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​រស‌អុលឡោះ​ដែល​មក​ពី​អុលឡោះ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ទ្រង់​ប្រោស​ប្រទាន​មក​យើង។


ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់ មក​ប្រកាស​អំពី​អ៊ីសា​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​អ៊ីសា​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង​ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​រស‌អុលឡោះ​ដែល​បង​ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ទទួល​នោះ បង​ប្អូន​ចេះ​តែ​អត់‌អោន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។


ថ្វី​ដ្បិត​តែ​មាន​ពួក​បង​ប្អូន​ក្លែង‌ក្លាយ ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរី‌ភាព​ដែល​យើង​មាន​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករ វិញ។


អាល់ម៉ា‌ហ្សៀស​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។


អុលឡោះ​បាន​តំរូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើ​ជា​បុត្រ​របស់​ទ្រង់ ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ទ្រង់


ដ្បិត​អុលឡោះ​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ទ្រង់​ប្រទាន​ឲ្យ​យើង​ទទួល​រស‌អុលឡោះ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ដ​ធ្ងន់។


និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​មួយ​ជីវិត ព្រោះ​តែ​ខ្លាច​ស្លាប់។


អ្នក​ជឿ​ថា​អុលឡោះ​មាន​តែ​មួយ​ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្ដែ ពួក​អ៊ីព្លេស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។


បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ខ្លួន យើង​ឥត​មាន​ភ័យ​ខ្លាច​ទេ តែ​សេចក្ដី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណៈ បណ្ដេញ​ការ​ភ័យ​ខ្លាច​ឲ្យ​ចេញ​ផុត​ទៅ​បាន​ថែម​ទៀត​ផង។ អ្នក​ណា​នៅ​ភ័យ​ខ្លាច អ្នក​នោះ​តែងតែ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម ដូច្នេះ សេចក្ដី​ស្រឡាញ់​ពុំ​ទាន់​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​ខ្លួន​គេ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម