ភាពថ្កុំថ្កើងរុងរឿងរបស់ទ្រង់ នឹងធ្វើឲ្យអស់លោកញ័ររន្ធត់ ទ្រង់នឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។
យ៉ូប 9:34 - អាល់គីតាប សូមទ្រង់មេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យកំហឹងរបស់ទ្រង់ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យព្រះអង្គដកដំបងចេញពីខ្ញុំ ហើយកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មកបំភ័យខ្ញុំទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យព្រះពិរោធរបស់ព្រះអង្គ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យទ្រង់ដកដំបងពីខ្ញុំចេញ ហើយកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ទ្រង់មកបំភ័យខ្ញុំទៀត |
ភាពថ្កុំថ្កើងរុងរឿងរបស់ទ្រង់ នឹងធ្វើឲ្យអស់លោកញ័ររន្ធត់ ទ្រង់នឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។
ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុត នៅចំពោះទ្រង់ ពេលណាខ្ញុំរិះគិតដូច្នេះ ខ្ញុំភ័យខ្លាចទ្រង់កាន់តែខ្លាំងឡើងៗ។
ដ្បិតខ្ញុំភ័យខ្លាចអុលឡោះដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងអំណាចដ៏ថ្កុំថ្កើង របស់ទ្រង់បានឡើយ។
ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ ហើយក៏កុំនឹកស្មានថា ខ្ញុំចង់យកអំណាច មកគាបសង្កត់អ្នកឲ្យសោះ។
ពេលទ្រង់វាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ទ្រង់ធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរ យើងនឹងធ្វើទារុណកម្មពួកគេ ព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។
តើនរណាអាចស្គាល់កម្លាំង នៃកំហឹងរបស់ទ្រង់បាន? តើនរណាអាចស្គាល់កំហឹងនេះ ដើម្បីគោរពកោតខ្លាច ទ្រង់យ៉ាងត្រឹមត្រូវបាន?