Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 9:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ឲ្យ​ព្រះ‌អង្គ​ដក​ដំបង​ចេញ​ពី​ខ្ញុំ ហើយ​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មក​បំភ័យ​ខ្ញុំ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 សូម​ព្រះអង្គ​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំ សូម​កុំ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឲ្យ​ទ្រង់​ដក​ដំបង​ពី​ខ្ញុំ​ចេញ ហើយ​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​មក​បំភ័យ​ខ្ញុំ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

34 សូម​ទ្រង់​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំ សូម​កុំ​ឲ្យ​កំហឹង​របស់​ទ្រង់ ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ

សូមមើលជំពូក ចម្លង




យ៉ូប 9:34
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​តេជា‌នុភាព​របស់​ព្រះ‌អង្គ មិន​នាំ​អ្នក​រាល់​គ្នា​ឲ្យ​កោត​ខ្លាច ហើយ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ?


ដូច្នេះ ខ្ញុំ​ក៏​ភ័យ​ស្លុត​នៅ​ចំពោះ​ព្រះ‌អង្គ បើ​កាល​ណា​ខ្ញុំ​គ្រាន់​តែ​នឹក​ពិចារ‌ណា នោះ​ខ្ញុំ​ខ្លាច​ព្រះ‌អង្គ​ណាស់។


ដ្បិត​សេចក្ដី​អន្តរាយ​ដែល​មក​ពី​ព្រះ នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច​ណាស់ ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​ខ្ពស់ ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត។


ខ្ញុំ​ឥត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ណា នាំ​ឲ្យ​លោក​ភ័យ​ទេ ហើយ​អំណាច​ខ្ញុំ​ក៏​នឹង​មិន​សង្កត់​លើ​លោក​ដែរ។


ពេល​នេះ​ធ្វើ​ឲ្យបេះ​ដូង​ខ្ញុំ​ញ័រ វា​លោត​ខុស​ចង្វាក់​ហើយ។


សូម​ដក​រំពាត់​របស់​ព្រះ‌អង្គ​ចេញ​ពី​ទូល‌បង្គំទៅ ព្រះ‌ហស្ដ​ព្រះ‌អង្គ​វាយ​ទូល‌បង្គំ​ទ្រម​ទៅ​ហើយ។


ពេល​ព្រះ‌អង្គ​វាយ‌ផ្ចាល​មនុស្ស ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ​ចូល​ចិត្ត វិនាស​ហិន​ហោចដូចកណ្ដៀរ​ស៊ី ប្រាកដ​មែន មនុស្ស​លោក​ទាំង​អស់ ប្រៀប​បាន​នឹង​មួយ​ដង្ហើម។ –បង្អង់


នោះ​យើង​នឹងដាក់​ទោស​អំពើ​រំលង​របស់​គេ ដោយ​ដំបង ហើយ​អំពើ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់


តើ​អ្នក​ណា​ស្គាល់​អំណាច នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ? សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​មនុស្ស​កោត​ខ្លាច​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម