អ៊ីព្រហ៊ីមមានប្រសាសន៍សាជាថ្មីថា៖ «ខ្ញុំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់បែបនេះ។
យ៉ូប 4:19 - អាល់គីតាប នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កំទេចដូចដង្កូវនេះ តើឲ្យទ្រង់ទុកចិត្តដូចម្ដេចបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើនឹងទៅជាយ៉ាងណា ចំពោះមនុស្សដែលនៅក្នុងភាជនៈដី ដែលមានកំណើតមកពីធូលីដី ហើយដែលត្រូវឈ្លីទៅដូចជាដង្កូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះ តើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណង់បើមនុស្សដែលនៅក្នុងភាជនៈដី ដែលមានកំណើតមកពីធូលីដី ហើយដែលត្រូវឈ្លីទៅដូចជាដង្កូវ នោះតើយ៉ាងណាទៅ |
អ៊ីព្រហ៊ីមមានប្រសាសន៍សាជាថ្មីថា៖ «ខ្ញុំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់បែបនេះ។
អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
សូមនឹកចាំផងថា ទ្រង់បានបង្កើតខ្ញុំ ដូចគេសូនដីឥដ្ឋធ្វើភាជន៍។ តើទ្រង់ពេញចិត្តឲ្យខ្ញុំ ត្រឡប់ទៅជាធូលីដីវិញឬ?
ពាក្យដែលអស់លោកនិយាយ សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ ពាក្យដែលអស់លោកលើកយកមកតវ៉ា ប្រៀបបាននឹងភក់។
គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល គេវិនាសបាត់ទៅដូចស្រមោល គឺមិននៅស្ថិតស្ថេរឡើយ។
ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។
ដ្បិតពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោងការរបស់គេ ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។
ពេលទ្រង់វាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ទ្រង់ធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលអុលឡោះប្រទានឲ្យ ក៏នឹងវិលទៅកាន់ទ្រង់វិញដែរ។
យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា អំណាចដ៏ប្រសើរខ្ពង់ខ្ពស់នេះជាអំណាចរបស់អុលឡោះ មិនមែនជារបស់យើងទេ។
យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅសូរ៉កា ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាដៃរបស់អុលឡោះ។
ដ្បិតមនុស្សគ្រប់ៗគ្នាប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កា ស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ