គាត់យកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់យ៉ាកកូប។ គឺយ៉ាកកូបនេះហើយ ដែលអុលឡោះតាអាឡាមានបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រអែល»។
ម៉ាថាយ 19:28 - អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រាមនុស្សនៅលើបល្ល័ង្ក ប្រកបដោយសិរីរុងរឿងអ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែលទៀតផង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក អ្នករាល់គ្នាដែលមកតាមខ្ញុំ គឺអ្នករាល់គ្នាហ្នឹងហើយ នឹងអង្គុយលើបល្ល័ង្កដប់ពីរដែរ ទាំងជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលផង។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ ក៏នឹងអង្គុយលើបល្ល័ង្កដប់ពីរ ហើយជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស*គង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ |
គាត់យកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់យ៉ាកកូប។ គឺយ៉ាកកូបនេះហើយ ដែលអុលឡោះតាអាឡាមានបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រអែល»។
មានរូបចម្លាក់សិង្ហដប់ពីរទៀត ឈរអមសងខាងជណ្តើរទាំងប្រាំមួយថ្នាក់នោះដែរ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។
ក្នុងឱកាសពិធីបុណ្យឆ្លងដំណាក់របស់អុលឡោះនេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកធ្វើជាគូរបានរំដោះបាប សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។ គេក៏បានជូនពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រអែលដែរ។
ជនជាតិអ៊ីស្រអែលបានមកដល់អេលីម។ នៅទីនោះ មានប្រភពទឹកចំនួនដប់ពីរ ព្រមទាំងមានលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំ នៅក្បែរមាត់ទឹក។
ម៉ូសាបានកត់ត្រាទុកនូវបន្ទូលទាំងប៉ុន្មានរបស់អុលឡោះតាអាឡា។ ស្អែកឡើង គាត់ក្រោកពីព្រលឹម គាត់សង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរបង្គោលដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រអែលទាំងដប់ពីរ។
ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។
យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុន គេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹងឃើញទៀតទេ។
ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងនៃអុលឡោះជាបិតារបស់គាត់ជាមួយពួកម៉ាឡាអ៊ីកាត់របស់គាត់ គាត់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
ពេលនោះ ពេត្រុសឆ្លើយថា៖ «តួនឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមតួន។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។
អ៊ីសាសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ឆ្លើយវិញថា៖ «ដល់ពេលអ៊ីសាគ្រងរាជ្យ សូមឲ្យកូនរបស់ខ្ញុំបានអង្គុយអមអ្នកផង គឺម្នាក់នៅខាងស្ដាំម្នាក់នៅខាងឆ្វេង»។
«នៅពេលបុត្រាមនុស្សមក ជាមួយពួកម៉ាឡាអ៊ីកាត់ប្រកបដោយសិរីរុងរឿង គាត់នឹងនៅលើបល្ល័ង្កដ៏រុងរឿង។
ចូរស្វែងរកនគររបស់អុលឡោះ និងសេចក្ដីសុចរិតរបស់ទ្រង់ជាមុនសិន ទើបទ្រង់ប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
អ៊ីសាបានឆ្លើយទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រាមនុស្សវិញ គ្មានទីជំរកសម្រាកសោះឡើយ»។
គេសុំអ៊ីសាថា៖ «ពេលតួនគ្រងរាជ្យប្រកបដោយសិរីរុងរឿងសូមប្រទានឲ្យយើងខ្ញុំបានអង្គុយអមតួនផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។
ឥឡូវនេះ អ៊ីសាអាល់ម៉ាហ្សៀសនៅឯសូរ៉កា រហូតដល់អុលឡោះរៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានបន្ទូលទុក តាមរយៈពួកណាពីដ៍បរិសុទ្ធរបស់ទ្រង់ នៅជំនាន់ដើមស្រាប់។
ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយអ៊ីសា។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់គាត់ គាត់ក៏នឹងបដិសេធមិនទទួលស្គាល់ យើងវិញដែរ។
ឥឡូវនេះ ចូរជ្រើសរើសយកបុរសដប់ពីរនាក់ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែល គឺក្នុងកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។
ពេលនោះ អះលីជំអះទាំងម្ភៃបួននាក់ដែលអង្គុយលើបល្ល័ង្កនៅខាងមុខអុលឡោះ ក៏នាំគ្នាក្រាបអោនមុខដល់ដី ហើយថ្វាយបង្គំអុលឡោះ
ពេលនោះ មានទីសំគាល់មួយយ៉ាងធំលេចចេញមកនៅលើមេឃ គឺមានស្ដ្រីមួយនាក់ស្លៀកពាក់ព្រះអាទិត្យបិទបាំងកាយមានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរជាមកុដនៅលើក្បាលផង។
ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះ បានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលស្លាប់ ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីអ៊ីសា និងអំពីបន្ទូលរបស់អុលឡោះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន ឬថ្វាយបង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសំគាល់លើថ្ងាស និងនៅលើដៃដែរ។ អ្នកទាំងនោះមានជីវិតរស់ឡើងវិញ គ្រងរាជ្យជាមួយអាល់ម៉ាហ្សៀសក្នុងរយៈពេលមួយពាន់ឆ្នាំ។
ទ្រង់ដែលនៅលើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ «មើល៍យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ រួចទ្រង់មានបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ»។
នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះ ជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យបានជា។
នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
អ្នកណាមានជ័យជំនះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយអុលឡោះជាបិតារបស់យើងដែរ»។
នៅជុំវិញបល្ល័ង្កមានបល្ល័ង្កម្ភៃបួនទៀត ហើយមានអះលីជំអះម្ភៃបួននាក់ អង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។
ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសំគាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រអែល គឺ