ក្នុងចំណោមបុរសទាំងអស់ មានតែស្តេចទេដែលរូបសម្បត្តិល្អជាងគេ ស្តេចមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាអុលឡោះ ប្រទានពរដល់អ្នករហូតតទៅ។
បទចម្រៀងសាឡូម៉ូន 2:3 - អាល់គីតាប ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង ចំណោមយុវជនទាំងឡាយ ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។ អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ស្ងួនសម្លាញ់របស់ខ្ញុំ នៅកណ្ដាលពួកកូនប្រុសៗ ប្រៀបដូចជាដើមសារី នៅកណ្ដាលពួកឈើព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់របស់ទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ ក៏មានរសជាតិផ្អែមដល់អណ្ដាតខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង ចំណោមយុវជនទាំងឡាយ ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។ អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗ នោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ |
ក្នុងចំណោមបុរសទាំងអស់ មានតែស្តេចទេដែលរូបសម្បត្តិល្អជាងគេ ស្តេចមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាអុលឡោះ ប្រទានពរដល់អ្នករហូតតទៅ។
ឱវីរបុរសដ៏មានអំណាចអើយ សូមពាក់ដាវដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ស្តេចទៅ។
សូមអាណិតមេត្តាខ្ញុំ ឱអុលឡោះអើយ សូមអាណិតមេត្តាខ្ញុំផង ដ្បិតខ្ញុំមកពឹងផ្អែកលើទ្រង់ ខ្ញុំមក ជ្រកកោនក្រោមម្លប់អំណាចរបស់ទ្រង់ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើ នឹងទ្រង់បានឡើយ ក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់ ក៏គ្មាននរណា អាចប្រៀបប្រដូចនឹងទ្រង់បានដែរ។
អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់អុលឡោះដ៏មានអំណាចលើអ្វីៗទាំងអស់។
ម្ចាស់ចិត្តអូនអើយ បងក៏ស្អាត គួរឲ្យស្រឡាញ់ដែរ! ស្លឹកឈើដ៏ខៀវខ្ចីនេះជាគ្រែរបស់យើង។
សូមចំអែតខ្ញុំ ដោយនំទំពាំងបាយជូរ សូមយកផ្លែចន្ទន៍មកឲ្យខ្ញុំទទួលទាន ដើម្បីមានកម្លាំងឡើងវិញ ដ្បិតខ្ញុំមានជំងឺស្នេហា។
ក្លិនរបស់អូនប្រៀបបាននឹងក្លិនរបស់ ចម្ការទទឹម ដែលមានផ្លែយ៉ាងល្អវិសេស។ ចម្ការនោះក៏មានដាំដើមខ្លឹមចន្ទន៍ និងទេព្វិរូដែរ
ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង ខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មក ចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំ ដើម្បីឲ្យសាយក្លិនក្រអូប! សូមម្ចាស់ចិត្តរបស់អូន ចូលមកក្នុងសួនឧទ្យានរបស់បង ហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ!
មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់ គាត់ជាមនុស្សគួរឲ្យនែបនិត្យ។ ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយ ម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានលក្ខណៈយ៉ាងនេះហើយ។
ផ្លែស្នេហ៍សាយក្លិនយ៉ាងក្រអូប នៅមាត់ទ្វាររបស់យើង មានផ្លែដ៏ល្អវិសេសគ្រប់មុខ គឺទាំងផ្លែចាស់ និងផ្លែថ្មី។ ម្ចាស់ចិត្តអូនអើយ អូនរក្សាផ្លែទាំងនោះទុកជូនបង។
ស្តេចស៊ូឡៃម៉ានមានចម្ការទំពាំងបាយជូរមួយ នៅបាលហាម៉ូន គាត់បានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា មើលខុសត្រូវ។ ម្នាក់ៗត្រូវយកប្រាក់មួយពាន់ស្លឹងជូនគាត់។
សូមជម្រាបស្តេចស៊ូឡៃម៉ាន ស្តេចទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។
តើស្ត្រីដែលឡើងទៅវាលរហោស្ថាន ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង នោះជានរណា? អូនបានដាស់បង នៅក្រោមដើមចន្ទន៍ ជាកន្លែងដែលម្តាយរបស់បងមានផ្ទៃពោះ ហើយបង្កើតបងមក។
ដ្បិតទ្រង់ជាកំពែងការពារមនុស្ស ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន ទ្រង់ក៏ជាជំរកនៅពេលមានភ្លៀងព្យុះ ហើយជាម្លប់បាំងកំដៅ ព្រោះកំហឹងរបស់មនុស្សសាហាវ ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
អ្នកទាំងនោះប្រៀបដូចជាជំរក ការពារនៅពេលមានខ្យល់ មានព្យុះ ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង និងដូចជាផ្ទាំងថ្មមួយដ៏ធំ ផ្តល់ម្លប់ទៅលើដីហួតហែង។
នៅគ្រានោះ អុលឡោះតាអាឡានឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជំរក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។
នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែគ្រប់មុខដុះ ស្លឹកវាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ រៀងរាល់ខែ ដើមឈើទាំងនោះផ្ដល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសម្រាប់កែរោគផង»។
ដើមទំពាំងបាយជូរស្វិតអស់ ដើមឧទុម្ពរក្រៀមស្ងួតអស់ រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុត ព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការ ក៏ងាប់អស់ដែរ ធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។
ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។
គុម្ពបន្លាក៏ឆ្លើយទៅដើមឈើឯទៀតៗវិញថា: ប្រសិនបើអ្នករាល់គ្នាចង់តែងតាំងខ្ញុំឲ្យធ្វើ ជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ! បើមិនធ្វើដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លាបញ្ឆេះ ដើមតាត្រៅនៅស្រុកលីបង់ថែមទៀតផង!