ពេលនោះ គេនឹងប្រកាសអំពីកិត្តិនាម របស់អុលឡោះតាអាឡានៅក្រុងស៊ីយ៉ូន គេនឹងសរសើរតម្កើងទ្រង់នៅក្រុងយេរូសាឡឹម
និក្ខមនំ 34:5 - អាល់គីតាប អុលឡោះតាអាឡាបានចុះមកក្នុងពពក ហើយនៅទីនោះ ក្បែរម៉ូសា ទាំងប្រកាសឈ្មោះអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានយាងចុះមកក្នុងពពក ហើយគង់នៅទីនោះជាមួយលោក ទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានចុះមកក្នុងពពក* ហើយគង់នៅទីនោះ ក្បែរលោកម៉ូសេ ទាំងប្រកាសព្រះនាមព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏យាងចុះមកក្នុងពពកស្ថិតនៅជិតលោក ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង |
ពេលនោះ គេនឹងប្រកាសអំពីកិត្តិនាម របស់អុលឡោះតាអាឡានៅក្រុងស៊ីយ៉ូន គេនឹងសរសើរតម្កើងទ្រង់នៅក្រុងយេរូសាឡឹម
មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតអុលឡោះតាអាឡាចុះមកលើភ្នំ ហើយទ្រង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ ម៉ូសាក៏រៀបរាប់ចម្លើយរបស់ប្រជាជន ជម្រាបអុលឡោះតាអាឡា។
អ្នកត្រូវតែយកចិត្តទុកដាក់ស្តាប់បង្គាប់ម៉ាឡាអ៊ីកាត់ ហើយមិនត្រូវធ្វើអ្វីប្រឆាំងនឹងគាត់ឡើយ។ បើអ្នកបះបោរ ម៉ាឡាអ៊ីកាត់មិនអត់ទោសឲ្យទេ ដ្បិតគាត់ជាតំណាងរបស់យើង។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងសំដែងសេចក្តីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះយើង ជាអុលឡោះតាអាឡា នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរដល់នរណា ដែលយើងអាណិតអាសូរដែរ»។
កាលម៉ូសាចូលផុតទៅក្នុងជំរំ នោះដុំពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារជំរំ ហើយអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា។
នាមរបស់អុលឡោះតាអាឡាជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់ ដូចមេដឹកនាំក្រុងសូដុមអើយ ចូរស្ដាប់ការប្រៀនប្រដៅរបស់អុលឡោះតាអាឡា! អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់ ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅ របស់អុលឡោះជាម្ចាស់នៃយើង!
យើងនឹងចុះមកនិយាយជាមួយអ្នក យើងនឹងយករសដែលស្ថិតនៅក្នុងអ្នកទៅដាក់ក្នុងពួកគេទាំងអស់គ្នា ដើម្បីឲ្យពួកគេរំលែកបន្ទុកក្នុងការមើលខុសត្រូវលើប្រជាជនជាមួយអ្នកដែរ កុំឲ្យអ្នកទទួលបន្ទុកនេះតែម្នាក់ឯង។
អុលឡោះតាអាឡាចុះមកក្នុងពពក រួចសន្ទនាជាមួយម៉ូសា។ ទ្រង់យករសរបស់ទ្រង់មួយចំណែកពីម៉ូសា ប្រគល់ទៅឲ្យអះលីជំអះទាំងចិតសិបនាក់។ ពេលរសអុលឡោះមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងបន្ទូលអុលឡោះ តែថ្លែងមិនយូរទេ។
អុលឡោះតាអាឡាចុះមកជាមួយដុំពពក ហើយនៅមាត់ទ្វារជំរំ។ អុលឡោះហៅហារូន និងម៉ារៀម អ្នកទាំងពីរក៏ចូលទៅជិតទ្រង់។
ឥឡូវនេះ សូមអុលឡោះតាអាឡាសំដែងអំណាចដ៏ខ្លាំងក្លាបំផុតរបស់ទ្រង់ ដូចទ្រង់ធ្លាប់ប្រកាសថា
ដ្បិតខ្ញុំនឹងប្រកាសអំពីនាមអុលឡោះតាអាឡា! ចូរលើកតម្កើងភាពថ្កុំថ្កើងរបស់អុលឡោះជាម្ចាស់នៃយើង!
កុមារសាំយូអែលក៏រៀបរាប់បន្ទូលរបស់អុលឡោះទាំងអស់ប្រាប់លោកអេលី ដោយឥតលាក់លៀមពាក្យណាមួយឡើយ។ គាត់និយាយថា៖ «ទ្រង់ជាអុលឡោះតាអាឡាសូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ!»។