Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 32:3 - អាល់គីតាប

3 ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​នាមអុលឡោះ‌តាអាឡា! ចូរ​លើក​តម្កើង​ភាព​ថ្កុំ‌ថ្កើង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​លើក​តម្កើង​តេជា‌នុភាព​ដល់​ព្រះ​នៃ​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌អម្ចាស់! ចូរ​លើក​តម្កើង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ​នៃ​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ពី​ព្រោះ​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ​ថា ទ្រង់​ជា​ព្រះ​ដ៏​ធំ​ឧត្តម

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 32:3
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ​ទ្រង់​សំដែង​ស្នា​ដៃ​ដ៏​ឧត្តុង្គ‌ឧត្តម​ទាំង​នេះ ឲ្យ​ខ្ញុំ​ឃើញ ស្រប​តាម​ចិត្ត​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ទ្រង់។


ស្តេច​ទត​លើក​តម្កើងអុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ដោយ​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល ជា​បុព្វ‌បុរស​របស់​យើង​តាំង​ពី​អស់‌កល្ប​ជា‌និច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្តម ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។


អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​អរ​គុណ និង​កោត​សរសើរ​នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ទ្រង់។


ចូរ​សរសើរ​តម្កើង​ទ្រង់ ចំពោះ​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់! ចូរ​សរសើរ​តម្កើង​ទ្រង់ ដ្បិត​ទ្រង់​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​បំផុត!


ចូរ​សង់​អាសនៈ​មួយ​អំពី​ដី សម្រាប់​យើង។ ចូរ​យក​ចៀម និង​គោ​មក​ធ្វើ​ជា​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​នៅ​លើ​អាសនៈ​នោះ។ យើង​នឹង​មក​ឲ្យ​ពរ​អ្នក​គ្រប់​ទី​កន្លែង ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​នាម​យើង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​សំដែង​សេចក្តី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជាអុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​នរណា ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​ក៏​នឹង​អាណិត​អាសូរ​ដល់​នរណា ដែល​យើង​អាណិត​អាសូរ​ដែរ»។


យើង​បាន​បង្ហាញ​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ស្គាល់​យើង ក្នុង​ឋានៈ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ អុលឡោះ‌តាអាឡា​ទេ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹង ទ្រង់​បាន​ឡើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ហើយ​នាម​ទ្រង់​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរ ព្រោះ​ទ្រង់​ប្រកប​ដោយ​អំណាច។


នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ជូន​នាម​ស្តេច​នោះ​ថា “អុលឡោះ‌តាអាឡា​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


«មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ​ដែល​គេ​នឹង​ដាក់ ឈ្មោះ​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «អុលឡោះ​នៅ​ជា​មួយ​យើង»។


ខ្ញុំ​បាន​សំដែង​នាម​ទ្រង់​ឲ្យ​គេ​ស្គាល់ ហើយ​ខ្ញុំ​នឹង​សំដែង​ឲ្យ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។


ខ្ញុំ​បាន​សំដែង​នាម​របស់​ទ្រង់​ឲ្យ​អស់​អ្នក ដែល​ទ្រង់​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ខ្ញុំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់ ទ្រង់​ប្រទាន​គេ​មក​ឲ្យ​ខ្ញុំ ហើយ​គេ​បាន​ប្រតិ‌បត្ដិ​តាម​បន្ទូល​របស់​ទ្រង់។


សូម​អុលឡោះ​ប្រទាន​ឲ្យ​បង​ប្អូន​យល់​ទៀត​ថា អំណាច​ដ៏​អស្ចារ្យ​បំផុត​ដែល​ទ្រង់​សំដែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំ‌ធេង​យ៉ាង​ណា ស្រប​តាម​អំណាច​នៃ​ចេស្ដា​ដ៏​ខ្លាំង‌ក្លា ដែល​ទ្រង់​បាន​សំដែង​ក្នុង​អាល់ម៉ា‌ហ្សៀស។


អុលឡោះ‌តាអាឡាជា​ម្ចាស់​អើយ! ទ្រង់​បាន​ចាប់​ផ្តើម​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ​ភាព​ឧត្តុង្គ‌ឧត្តម និង​អំណាច​របស់​ទ្រង់ ដ្បិត​គ្មាន​ព្រះ​ណា​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី​អាច​សំដែង​ការ​អស្ចារ្យ និង​ទី​សំគាល់ ដូច​ទ្រង់​បាន​ទេ។


ហើយ​ពោល​ថា “អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុង‌រឿង និង​ភាព​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ យើង​ខ្ញុំ​ឮ​សំឡេង​របស់​ទ្រង់​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថាអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន​បាន។


ហើយ​នាំ​គ្នា​ច្រៀង​ចំរៀង​របស់​ណាពី​ម៉ូសា​ជា​អ្នក​បម្រើ​របស់​អុលឡោះ និង​ចំរៀង​របស់​កូន​ចៀម​ថា៖ «ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ដៃ​របស់​ទ្រង់​ប្រសើរ​ឧត្ដម​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់! ឱ​ស្តេច​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម