Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 34:4 - អាល់គីតាប

4 ម៉ូសា​ក៏​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន។ គាត់​ក្រោក​ពី​ព្រលឹម​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​នោះ​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​ម៉ូសេ​ក៏​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ទាំង​យក​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ទៅ​ជា‌មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ម៉ូសេ​ក៏​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន។ លោក​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​នោះ​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​លោក​ក៏​ដាប់​បន្ទះ​ថ្ម​២​ផ្ទាំង​ឲ្យ​ដូច​ជា​ថ្ម​ទាំង​២​ពី​មុន​នោះ រួច​លោក​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ព្រម​ទាំង​យក​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​កាន់​នៅ​ដៃ​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង




និក្ខមនំ 34:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ គឺ​នៅ​លើ​កំពូល​ភ្នំ។ ទ្រង់​ត្រាស់​ហៅ​ម៉ូសា​ពី​លើ​កំពូល​ភ្នំ ហើយ​ម៉ូសា​ក៏​ឡើង​ទៅ។


ម៉ូសា​បាន​ឡើង​ទៅ​ជួប​អុលឡោះ។ អុលឡោះ‌តាអាឡា​ហៅ​ម៉ូសា​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​កូន​ចៅ​របស់​យ៉ាកកូប​ដូច​តទៅ:


បន្ទះ​ថ្ម​នេះ ជា​ស្នា​ដៃ​របស់​អុលឡោះ គឺ​ទ្រង់ បាន​ចារ​អក្សរ​ដោយ​ដៃ​របស់​ទ្រង់​ផ្ទាល់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​នឹង​សរសេរ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​ឲ្យ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។


«នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន រួច​ឡើង​ទៅ​ជួប​យើង​នៅ​លើ​ភ្នំ។ ចូរ​ធ្វើ​ហិប​មួយ​ពី​ឈើ​ដែរ។


ខ្ញុំ​ក៏​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង​នួន ហើយ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ រួច​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដោយ​កាន់​ថ្ម​ទាំង​ពីរ​បន្ទះ​ទៅ​ជា​មួយ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម