និក្ខមនំ 34:11 - អាល់គីតាប ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្តីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្តេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ មើល៍! យើងនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្ដេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័ត នឹងធ្វើតាមអស់ទាំងសេចក្ដីដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះចុះ មើល អញនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូសចេញពីមុខឯងទៅ |
នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួន រៀបការជាមួយស្ត្រីមកពីក្រុងអាសដូឌ ស្ត្រីសាសន៍អាំម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។
យើងនឹងចាត់សត្វឪម៉ាល់ ឲ្យទៅមុនអ្នក ដើម្បីដេញកំចាត់ជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញឆ្ងាយពីអ្នក។
យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។
ដូច្នេះ យើងចុះមកដើម្បីរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
យើងនឹងចាត់ម៉ាឡាអ៊ីកាត់របស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្តេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំតាមរបៀបដែលទ្រង់នឹងបង្ហាញប្រាប់យើងខ្ញុំ»។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
អ្នកណាមានបទបញ្ជារបស់ខ្ញុំ និងប្រតិបត្ដិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ អុលឡោះជាបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឲ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។
ចូរស្តាប់ និងកាន់តាមពាក្យទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។
ចំណែកឯអ្នករាល់គ្នាវិញ ត្រូវកាន់ និងប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា ដោយឥតបន្ថែម ឬបន្ថយអ្វីឡើយ»។
«ប្រសិនបើអ្នកយកចិត្តទុកដាក់ស្តាប់តាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ ដូចខ្ញុំបង្គាប់នៅថ្ងៃនេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានឲ្យអ្នកបានទៅជាប្រជាជាតិមួយ ប្រសើរជាងប្រជាជាតិទាំងអស់នៅលើផែនដី។
អុលឡោះជាជំរករបស់អ្នក តាំងពីដើមរៀងមក ដៃរបស់ទ្រង់ទ្រអ្នកជានិច្ច ទ្រង់ដេញខ្មាំងសត្រូវចេញពីមុខអ្នក ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
អ្នកត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជារបស់ទ្រង់ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរ នៅលើទឹកដីដែលអុលឡោះតាអាឡាជាម្ចាស់របស់អ្នកប្រទានឲ្យអ្នករហូតតទៅ»។
អ្នករាល់គ្នាត្រូវគោរព និងប្រតិបត្តិតាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាបានបង្គាប់ដល់អ្នករាល់គ្នា ដោយឥតងាកទៅឆ្វេង ឬទៅស្តាំ។
យើងត្រូវគោរព និងប្រតិបត្តិតាមបទបញ្ជាទាំងនេះ ដូចទ្រង់បានបង្គាប់មក ដើម្បីឲ្យយើងបានសុចរិត ហើយគាប់បំណងអុលឡោះតាអាឡាជាម្ចាស់នៃយើង»។
អ៊ីស្រអែលអើយ ចូរស្តាប់ហ៊ូកុំ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។
អ្នកឃើញស្រាប់ហើយថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានធ្វើឲ្យមានគ្រោះកាចដ៏ធំៗ ទ្រង់សំដែងទីសំគាល់ និងការអស្ចារ្យ ព្រមទាំងអំណាច និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាផ្ទាល់ នឹងបណ្តេញពួកគេចេញឲ្យឆ្ងាយពីអ្នករាល់គ្នា ហើយយកទឹកដីរបស់ពួកគេមកប្រគល់ឲ្យអ្នករាល់គ្នាកាន់កាប់ ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយអ្នករាល់គ្នា»។