ទ្រង់ប្រោសប្រទានឲ្យប្រជារាស្ត្រ របស់ទ្រង់មានកម្លាំងឡើងវិញ ហើយធ្វើឲ្យអស់អ្នក ដែលស្មោះត្រង់នឹងទ្រង់ គឺប្រជារាស្ត្រអ៊ីស្រអែលទាំងមូល ដែលស្និទ្ធស្នាលនឹងទ្រង់ បានខ្ពស់មុខឡើង! ចូរសរសើរតម្កើងអុលឡោះ!
ទំនុកតម្កើង 75:4 - អាល់គីតាប ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងឲ្យសោះ! ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់! ព្រះគម្ពីរខ្មែរសាកល យើងនិយាយទៅអ្នកដែលអួតអាងថា: ‘កុំអួតអាងឡើយ!’ ក៏និយាយទៅមនុស្សអាក្រក់ថា: ‘កុំលើកស្នែងឡើង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនិយាយទៅកាន់មនុស្សអំនួតថា «កុំអួតខ្លួនឡើយ» ហើយទៅកាន់មនុស្សអាក្រក់ថា «កុំលើកតម្កើងខ្លួនឲ្យសោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងឲ្យសោះ! ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយ ហើយទៅមនុស្សអាក្រក់ថា កុំឲ្យដំកើងខ្លួនឲ្យសោះ |
ទ្រង់ប្រោសប្រទានឲ្យប្រជារាស្ត្រ របស់ទ្រង់មានកម្លាំងឡើងវិញ ហើយធ្វើឲ្យអស់អ្នក ដែលស្មោះត្រង់នឹងទ្រង់ គឺប្រជារាស្ត្រអ៊ីស្រអែលទាំងមូល ដែលស្និទ្ធស្នាលនឹងទ្រង់ បានខ្ពស់មុខឡើង! ចូរសរសើរតម្កើងអុលឡោះ!
រីឯមនុស្សសុចរិតវិញនឹងបានរីករាយ គេនឹងអរសប្បាយឥតឧបមា នៅចំពោះអុលឡោះ គេមានអំណរសប្បាយយ៉ាងខ្លាំង។
ដ្បិតទ្រង់ប្រទានឲ្យគេមានសិរីជោគជ័យ។ យើងខ្ញុំបានថ្កុំថ្កើង ដោយសារទ្រង់ប្រោសប្រទានឲ្យ។
មនុស្សល្ងីល្ងើជាងគេអើយ ចូរប្រយ័ត្នខ្លួន! មនុស្សឆោតល្ងង់អើយ តើពេលណាទើបអ្នករាល់គ្នាចេះរិះគិត?
ភ្នំនានារលាយចំពោះអុលឡោះតាអាឡា ដូចជាក្រមួនត្រូវថ្ងៃ គឺចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃផែនដីទាំងមូល។
មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត?។
មនុស្សមិនដឹងខុសត្រូវអើយ ចូររៀនពិចារណាឡើង មនុស្សឥតប្រាជ្ញាអើយ ចូររៀនឲ្យមានតម្រិះឡើង។
ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។
ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ទ្រង់ពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកំចាត់កំចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមក ដើម្បីបំភ័យ និងកំទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកំចាត់កំចាយប្រជាជន»។
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិតអុលឡោះតាអាឡាបានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។