ទំនុកតម្កើង 75:4 - ព្រះគម្ពីរខ្មែរសាកល4 យើងនិយាយទៅអ្នកដែលអួតអាងថា: ‘កុំអួតអាងឡើយ!’ ក៏និយាយទៅមនុស្សអាក្រក់ថា: ‘កុំលើកស្នែងឡើង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ទូលបង្គំនិយាយទៅកាន់មនុស្សអំនួតថា «កុំអួតខ្លួនឡើយ» ហើយទៅកាន់មនុស្សអាក្រក់ថា «កុំលើកតម្កើងខ្លួនឲ្យសោះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងឲ្យសោះ! ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយ ហើយទៅមនុស្សអាក្រក់ថា កុំឲ្យដំកើងខ្លួនឲ្យសោះ សូមមើលជំពូកអាល់គីតាប4 ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងឲ្យសោះ! ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់! សូមមើលជំពូក |
ខ្ញុំទូលសួរថា៖ “តើអ្នកទាំងនោះមកធ្វើអ្វី?”។ ព្រះអង្គក៏មានបន្ទូលថា៖ “ទាំងនេះជាស្នែងដែលកម្ចាត់កម្ចាយយូដា រហូតដល់គ្មានអ្នកណាបានងើបក្បាលឡើង ប៉ុន្តែអ្នកទាំងនោះបានមកដើម្បីបំភ័យស្នែងទាំងនេះ ហើយវាយទម្លាក់ស្នែងរបស់បណ្ដាប្រជាជាតិដែលបានលើកស្នែងឡើងទាស់នឹងដែនដីយូដាដើម្បីកម្ចាត់កម្ចាយគេ”៕