ទ្រង់ចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ខ្ញុំ ទ្រង់ខឹងនឹងខ្ញុំ កាន់តែខ្លាំងឡើងៗ ទ្រង់ប្រើកងកម្លាំងថ្មីៗវាយលុកខ្ញុំ។
ទំនុកតម្កើង 42:7 - អាល់គីតាប ទ្រង់បានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើខ្ញុំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។ ព្រះគម្ពីរខ្មែរសាកល ទីជម្រៅហៅរកទីជម្រៅ ដោយសូរនៃទឹកធ្លាក់របស់ព្រះអង្គ; អស់ទាំងរលកបែកផ្កាត្រែង និងរលកដកពពាររបស់ព្រះអង្គបានបោកលើទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីជំរៅហៅរកទីជំរៅផងគ្នា ដោយសូរឈូឆរនៃរមូររលក អស់ទាំងរលក នឹងរំកាញ់ទឹកនៃទ្រង់ បានហូរមកគ្របទូលបង្គំហើយ |
ទ្រង់ចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ខ្ញុំ ទ្រង់ខឹងនឹងខ្ញុំ កាន់តែខ្លាំងឡើងៗ ទ្រង់ប្រើកងកម្លាំងថ្មីៗវាយលុកខ្ញុំ។
ខ្មាំងបំផ្លាញក្រុងទាំងឡាយបន្តបន្ទាប់គ្នា ស្រុកទេសទាំងមូលត្រូវវិនាសអន្តរាយ ផ្ទះសំបែង និងទីជំរករបស់ខ្ញុំ ត្រូវវិនាសបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក។
មហន្តរាយកើតមានផ្ទួនៗគ្នា ដំណឹងមិនល្អក៏លេចឮជាបន្តបន្ទាប់ដែរ។ គេចង់ដឹងនិមិត្តហេតុអស្ចារ្យពីណាពី ដ្បិតពួកអ៊ីមុាំលែងទូន្មានពួកគេ ហើយពួកអះលីជំអះ ក៏លែងផ្ដល់យោបល់អ្វីទៀតដែរ។
គាត់ពោលថា៖ «ពេលខ្ញុំមានអាសន្ន ខ្ញុំទូរអារកអុលឡោះតាអាឡា ទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ។ នៅក្នុងស្ថានមនុស្សស្លាប់ ខ្ញុំស្រែកហៅទ្រង់ជួយ ទ្រង់ស្តាប់ពាក្យរបស់ខ្ញុំ។
«នៅគ្រានោះ ពួកយើងដណ្តើមយកបានទឹកដីនៅត្រើយខាងកើតទន្លេយ័រដាន់ ពីស្តេចទាំងពីររបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូន រហូតដល់ភ្នំហ៊ើរម៉ូន