ឱស្នាដៃទាំងឡាយរបស់អុលឡោះតាអាឡាអើយ ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ទ្រង់ដែរ ចូរនាំគ្នាសរសើរតម្កើងទ្រង់! ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា!
ទំនុកតម្កើង 150:6 - អាល់គីតាប ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងអុលឡោះតាអាឡា! ចូរសរសើរតម្កើងអុលឡោះ! ព្រះគម្ពីរខ្មែរសាកល ចូរឲ្យអ្វីៗទាំងអស់ដែលមានខ្យល់ដង្ហើមសរសើរតម្កើងព្រះយេហូវ៉ា! ហាលេលូយ៉ា!៕៚ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គួរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើម បានសរសើរតម្កើងព្រះយេហូវ៉ា ហាលេលូយ៉ា !៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់! ហាលេលូយ៉ា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។:៚ |
ឱស្នាដៃទាំងឡាយរបស់អុលឡោះតាអាឡាអើយ ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ទ្រង់ដែរ ចូរនាំគ្នាសរសើរតម្កើងទ្រង់! ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា!
ឱអុលឡោះតាអាឡាអើយ សត្វលោកដែលទ្រង់ បានបង្កើតមក នឹងនាំគ្នាលើកតម្កើងទ្រង់ ហើយប្រជាជនរបស់ទ្រង់ ក៏នឹងនាំគ្នាសរសើរតម្កើងទ្រង់ដែរ។
ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងអុលឡោះតាអាឡា សូមឲ្យសត្វលោកទាំងអស់លើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ចូរឲ្យទាំងអស់គ្នាសរសើរតម្កើង នាមអុលឡោះតាអាឡា ដ្បិតមានតែនាមទ្រង់ប៉ុណ្ណោះ ដែលឧត្ដមប្រសើរលើសគេ ទ្រង់សំដែងភាពថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដី និងផ្ទៃមេឃ។
អុលឡោះដែលនៅក្នុងដំណាក់ដ៏វិសុទ្ធ ទ្រង់ជាបិតារបស់ក្មេងកំព្រា ទ្រង់រកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។
ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាន នៅសូរ៉កា នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថាៈ «សូមទ្រង់ដែលនៅលើបល្ល័ង្ក និងកូនចៀមទទួលពាក្យសរសើរតម្កើងកិត្ដិនាម សិរីរុងរឿង និងអំណាច អស់កល្បជាអង្វែងតរៀងទៅ!»។