Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 150:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គួរ​ឲ្យ​ជីវិត​ទាំង‌ឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ចូរឲ្យ​អ្វីៗ​ទាំងអស់​ដែល​មាន​ខ្យល់ដង្ហើម​សរសើរតម្កើង​ព្រះយេហូវ៉ា​! ហាលេលូយ៉ា​!​៕​៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គួរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម បាន​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ហាលេលូយ៉ា !៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ហាលេ‌លូយ៉ា!

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 150:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា នៅ​គ្រប់​ទី​កន្លែង​ដែល​ទ្រង់​មាន​អំណាច ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។


ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​ព្រះ‌ពរ


មាត់​ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​ពី​ព្រះ‌យេហូវ៉ា គួរ​ឲ្យ​មនុស្ស​ទាំង‌ឡាយ បាន​សូម​ឲ្យ​ព្រះ‌នាម​បរិសុទ្ធ របស់​ទ្រង់​បាន​ពរ នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។


ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​មាន​តែ​ព្រះ‌នាម​ទ្រង់​១ដែល​ខ្ពស់​ប្រសើរ សិរី‌ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី នឹង​ផ្ទៃ​មេឃ​ទៅ​ទៀត


ឯ​ព្រះ​ដែល​គង់​នៅ​ក្នុង​ទី​លំនៅ​បរិសុទ្ធ ទ្រង់​ជា​ឪពុក​ដល់​ពួក​កំព្រា នឹង​ជា​ចៅ‌ក្រម​ដល់​ពួក​មេម៉ាយ


នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​អស់ ដែល​មាន​ជីវិត នៅ​ស្ថាន‌សួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ នឹង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា សូម​ថ្វាយ​ព្រះ‌ពរ កិត្តិ‌នាម សិរី‌ល្អ នឹង​ព្រះ‌ចេស្តា ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម