ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 109:14 - អាល់គីតាប

សូម​អុលឡោះ‌តាអាឡា​ចង​ចាំ​នូវ​កំហុស​ដែល​ដូនតា របស់​គេ​បាន​ប្រព្រឹត្ត ហើយ​កុំ​ឲ្យ​ទ្រង់​ភ្លេច​អំពើ​បាប ដែល​ម្ដាយ​របស់​គេ​បាន​ប្រព្រឹត្ត​ដែរ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​អំពើទុច្ចរិត​របស់​ដូនតា​គេ​ត្រូវបាន​នឹកចាំ​នៅចំពោះ​ព្រះយេហូវ៉ា ហើយ​កុំឲ្យ​បាប​របស់​ម្ដាយ​គេ​ត្រូវបាន​លុបចេញ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌យេហូវ៉ា​នឹក​ចាំពី អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​វា ហើយ​សូម​កុំ​លុប​អំពើ​បាប របស់​ម្តាយ​វា​ចេញ​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​កំហុស​ដែល​ដូនតា របស់​គេ​បាន​ប្រព្រឹត្ត ហើយ​កុំ​ឲ្យ​ព្រះអង្គ​ភ្លេច​អំពើ​បាប ដែល​ម្ដាយ​របស់​គេ​បាន​ប្រព្រឹត្ត​ដែរ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ព្រះ‌យេហូវ៉ា​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិត របស់​ពួក​ឰយុកោ​វា ហើយ​កុំ​ឲ្យ​បាប​របស់​ម្តាយ​វា​ត្រូវ​លុប​ចេញ​ឡើយ

សូមមើលជំពូក



ទំនុកតម្កើង 109:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជ‌កាល​ស្តេច​ទត មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ទ្រង់​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​បណ្តាល​មក​ពី​សូល និង​ពូជ‌ពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​គីបៀន»។


សូម​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់! សូម​ឲ្យ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅ‌ងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។


កាល​នាង​អថា‌លា ជា​ម្តាយ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ជ្រាប​ថា កូន​ស្លាប់​ហើយ នាង​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​រាជ​វង្សា‌នុវង្ស​ទាំង​អស់។


ស្តេច​អហា‌ស៊ីយ៉ា​ដើរ​តាម​មាគ៌ា​របស់​រាជ​វង្ស​ស្តេច​អហាប់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច​រាជ‌វង្ស​ស្តេច​អហាប់​ដែរ ព្រោះ​ស្តេច​បាន​រៀប​ការ​ជា​មួយ​ញាតិ‌វង្ស​របស់​ស្តេច​អហាប់។


កាល​ស្តេច​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​ឃើញ​ដូច្នេះ ស្តេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូវ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្តេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្តេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្តេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ​ជិត​ក្រុង​យីប‌ឡាម។ ស្តេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​ស្លាប់​នៅ​ទី​នោះ។


សូម​កុំ​លើក‌លែង​ទោស​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​លុប​បំបាត់​អំពើ​បាប​របស់​ពួក​គេ ចេញ​ពី​ទ្រង់​ដែរ ដ្បិត​ពួក​គេ​បាន​ជេរ​ប្រមាថ​យើង​ខ្ញុំ ជា​អ្នក​សង់​កំពែង​ក្រុង​នេះ​ឡើង​វិញ»។


មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ព្រះ​ទាំង​នោះ​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​អ្វី​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ


អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ទ្រង់​តែង​តែ​អត់​ទោស ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ទ្រង់​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ដែល​ធ្វើ​ខុស ទ្រង់​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។


ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​ជ្រាប​នូវ​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ដែល​គេ​ចង់​ប្រហារ​ជីវិត​ខ្ញុំ។ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ សូម​កុំ​លុប​អំពើ​បាប​របស់​ពួក​គេ​ចេញ​ពី ទ្រង់​ឡើយ! សូម​ឲ្យ​ពួក​គេ​ជំពប់​ដួល​នៅ​មុខ​ទ្រង់ សូម​ដាក់​ទោស​ពួក​គេ តាម​កំហឹង​របស់​ទ្រង់។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​រួច​ពី​ស្លាប់​នឹង​ត្រូវ​វិនាស​នៅ​ក្នុង​ទឹក​ដី​របស់​ខ្មាំង​សត្រូវ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​បាប​របស់​ដូន​តា។