ព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់ ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តង ហើយទ្រង់បានជួយសង្គ្រោះខ្ញុំ
ទំនុកតម្កើង 142:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវទាបថោកណាស់ហើយ សូមប្រោសឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងជាងទូលបង្គំ ព្រះគម្ពីរខ្មែរសាកល សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំដុនដាបជាខ្លាំង! សូមរំដោះទូលបង្គំពីពួកអ្នកដែលតាមបៀតបៀនទូលបង្គំផង ដ្បិតពួកគេខ្លាំងជាងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវអាប់ឱនណាស់ហើយ! សូមរំដោះទូលបង្គំឲ្យរួច ពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងពូកែជាងទូលបង្គំ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមយកព្រះហឫទ័យទុកដាក់ នឹងសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំទាល់ច្រកហើយ សូមរំដោះទូលបង្គំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទទូលបង្គំ ព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។ អាល់គីតាប សូមយកចិត្តទុកដាក់ នឹងសំរែករបស់ខ្ញុំផង ដ្បិតខ្ញុំទាល់ច្រកហើយ សូមរំដោះខ្ញុំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទខ្ញុំ ព្រោះពួកគេខ្លាំងពូកែជាងខ្ញុំ។ |
ព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់ ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តង ហើយទ្រង់បានជួយសង្គ្រោះខ្ញុំ
ជាព្រះដែលបាននឹកចាំពីយើងខ្ញុំ ក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងនៃទូលបង្គំ គេបានវាយជីវិតទូលបង្គំចុះដល់ដីហើយ ក៏ធ្វើឲ្យទូលបង្គំអាស្រ័យនៅក្នុងទីងងឹត ដូចជាពួកអ្នកដែលបានស្លាប់ជាយូរមកហើយ
៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នក ដែលចុះទៅក្នុងរណ្តៅ
ឱព្រះយេហូវ៉ាអើយ សូមស្តាប់សេចក្ដី ដែលទៀងត្រង់ សូមប្រុងស្តាប់សំរែកនៃទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ជាសេចក្ដីអធិស្ឋាន ដែលមិនចេញពីបបូរមាត់មានពុតទេ
ទ្រង់បានដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយពីអស់អ្នកដែលស្អប់ទូលបង្គំដែរ ដ្បិតគេមានកំឡាំងជាងទូលបង្គំ
បើសិនជាទូលបង្គំមិនបានជឿ ថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះ នោះតើយ៉ាងណាទៅ
ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមាន គ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎ មានមនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំហើយ
ប៉ុន្តែពួកខ្មាំងសត្រូវនៃទូលបង្គំគេស្វិតស្វាញ ហើយមានកំឡាំង ឯពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុ ក៏ចំរើនជាច្រើនឡើង
ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះ នៅកណ្តាលសមុទ្រក៏ដោយ
ដ្បិតមើល ឱព្រះយេហូវ៉ាអើយ គេលបចាប់ជីវិតទូលបង្គំ ពួកមនុស្សខ្លាំងពូកែគេប្រជុំគ្នាទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ
សូមកុំនឹកចាំពីការទុច្ចរិតដែលយើងខ្ញុំធ្វើពីដើមឡើយ សូមឲ្យសេចក្ដីសប្បុរសទ្រង់ មកប្រោសយើងខ្ញុំ ជាប្រញាប់វិញ ដ្បិតយើងខ្ញុំបានត្រឡប់ជាទាបថោកណាស់
ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។
តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត
ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង
តើស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមករកអ្នកណា តើទ្រង់ដេញតាមអ្នកណា គឺតាមតែឆ្កែស្លាប់ ឬជាចៃវិញទេតើ