អ្នកដែលមិចភ្នែកធ្វើឲ្យមានទុក្ខព្រួយ ហើយបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។
៣ យ៉ូហាន 1:10 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងលើកយករឿងគាត់ដែលគាត់ធ្វើ គឺគាត់និយាយបរិហារយើងដោយពាក្យអាក្រក់ ហើយមិនស្កប់ចិត្តនឹងទង្វើទាំងនេះ; គាត់មិនគ្រាន់តែមិនទទួលបងប្អូនប៉ុណ្ណោះទេ គឺថែមទាំងហាមឃាត់អ្នកដែលចង់ទទួល រហូតដល់បណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។ Khmer Christian Bible ដូច្នេះ ពេលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីការដែលគាត់ធ្វើ គាត់ចេះតែនិយាយអំពីយើងដោយពាក្យអាក្រក់ ហើយប៉ុណ្ណឹងមិនស្កប់ចិត្ដទេ គាត់ថែមទាំងមិនទទួលបងប្អូន ហើយហាមឃាត់អស់អ្នកដែលចង់ទទួល ទាំងបណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងរំឭកពីការដែលគាត់ធ្វើ ដោយគាត់និយាយអាក្រក់ពីយើង ហើយមិនស្កប់ចិត្តត្រឹមតែប៉ុណ្ណោះទេ គាត់ថែមទាំងបដិសេធមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួល គាត់ក៏ហាមឃាត់គេ ទាំងបណ្ដេញគេចេញពីក្រុមជំនុំទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំឭកពីអំពើដែលគាត់បានប្រព្រឹត្ត គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបងប្អូនយើងទេ ព្រមទាំងឃាត់ឃាំងអស់អ្នកដែលចង់ទទួល មិនឲ្យទទួល និងដេញគេចេញពីក្រុមជំនុំថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើខ្ញុំមក ខ្ញុំនឹងនឹកចាំពីការដែលអ្នកនោះធ្វើ ដោយគាត់ពោលពាក្យអាក្រក់ និយាយដើមយើង ហើយមិនស្កប់ចិត្តនឹងសេចក្ដីនោះតែប៉ុណ្ណោះ ថែមទាំងមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួលគេ នោះគាត់ក៏ហាមឃាត់មិនឲ្យទទួលវិញ ព្រមទាំងកាត់គេចេញពីពួកជំនុំផង។ អាល់គីតាប ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីអំពើដែលគាត់បានប្រព្រឹត្ដ គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបងប្អូនយើងទេ ព្រមទាំងឃាត់ឃាំងអស់អ្នកដែលចង់ទទួល មិនឲ្យទទួល និងដេញគេចេញពីក្រុមជំអះថែមទៀតផង។ |
អ្នកដែលមិចភ្នែកធ្វើឲ្យមានទុក្ខព្រួយ ហើយបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។
ចិត្តរបស់មនុស្សមានប្រាជ្ញា ទទួលយកសេចក្ដីបង្គាប់ រីឯបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។
ពួកអ្នកដែលញាប់ញ័រចំពោះព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ! ព្រះអង្គមានបន្ទូលថា៖ “បងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នករាល់គ្នា ជាអ្នកដែលកាត់អ្នករាល់គ្នាចេញដោយព្រោះនាមរបស់យើង ពួកគេបាននិយាយថា: ‘សូមឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើងសិរីរុងរឿង ដើម្បីឲ្យពួកយើងបានឃើញអំណររបស់ពួកឯងផង!’ ប៉ុន្តែពួកគេនឹងអាម៉ាស់មុខវិញ”។
អ្នករាល់គ្នាមានពរហើយ នៅពេលគេស្អប់អ្នករាល់គ្នា និងនៅពេលគេកាត់កាល់អ្នករាល់គ្នា ត្មះតិះដៀល ហើយលុបឈ្មោះរបស់អ្នករាល់គ្នាចោលទុកដូចជាមនុស្សអាក្រក់ ដោយសារតែកូនមនុស្ស។
ឪពុកម្ដាយរបស់បុរសនោះនិយាយសេចក្ដីទាំងនេះ ដោយសារខ្លាចពួកយូដា ពីព្រោះពួកយូដាបានព្រមព្រៀងគ្នាហើយថា ប្រសិនបើអ្នកណាសារភាពថាព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះត្រូវបណ្ដេញចេញពីសាលាប្រជុំ។
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
ខ្ញុំបានដាស់តឿនទុកមុនដល់អ្នកដែលប្រព្រឹត្តបាបពីមុន និងដល់អ្នកឯទៀតទាំងអស់ ហើយក្នុងពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយអ្នករាល់គ្នា ខ្ញុំសូមដាស់តឿនទុកមុនដែរ ដូចដែលខ្ញុំបានដាស់តឿនអ្នករាល់គ្នា កាលខ្ញុំនៅជាមួយជាលើកទីពីរ ថាប្រសិនបើខ្ញុំបានមកដល់ម្ដងទៀត ខ្ញុំនឹងមិនត្រាប្រណីឡើយ
ដោយហេតុនេះ នៅពេលមានឱកាស យើងត្រូវធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារនៃជំនឿ។
លើសពីនេះទៅទៀត ពួកនាងចេះធ្វើជាមនុស្សខ្ជិល ទាំងដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ ហើយមិនគ្រាន់តែខ្ជិលប៉ុណ្ណោះទេ គឺថែមទាំងនិយាយដើម និងជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំងនិយាយអ្វីដែលមិនគួរនិយាយទៀតផង។
ប្រសិនបើអ្នកណាមករកអ្នករាល់គ្នា ប៉ុន្តែមិននាំសេចក្ដីបង្រៀននេះមកទេ នោះកុំទទួលអ្នកនោះមកក្នុងផ្ទះ ហើយក៏កុំជម្រាបសួរអ្នកនោះឡើយ
ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្តែខ្ញុំមិនចង់ប្រើក្រដាស និងទឹកខ្មៅទេ ផ្ទុយទៅវិញ ខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់ ដើម្បីឲ្យអំណររបស់យើងត្រូវបានបំពេញ។
មានបងប្អូនបានមក ហើយធ្វើបន្ទាល់អំពីការដែលអ្នកស្ថិតនៅក្នុងសេចក្ដីពិត គឺអំពីរបៀបដែលអ្នកកំពុងដើរក្នុងសេចក្ដីពិត ធ្វើឲ្យខ្ញុំអរសប្បាយខ្លាំងណាស់។
អ្នកដ៏ជាទីស្រឡាញ់អើយ អ្វីក៏ដោយដែលអ្នកធ្វើសម្រាប់បងប្អូន ជាពិសេសសម្រាប់បងប្អូនដែលមិនស្គាល់ នោះអ្នកកំពុងធ្វើដោយស្មោះត្រង់ហើយ។