Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




៣ យ៉ូហាន 1:10 - Khmer Christian Bible

10 ដូច្នេះ​ ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​រំលឹក​ពី​ការ​ដែល​គាត់​ធ្វើ​ គាត់​ចេះតែ​និយាយ​អំពី​យើង​ដោយ​ពាក្យ​អាក្រក់​ ហើយ​ប៉ុណ្ណឹង​មិន​ស្កប់​ចិត្ដ​ទេ​ គាត់​ថែម​ទាំង​មិន​ទទួល​បងប្អូន​ ហើយ​ហាមឃាត់​អស់​អ្នក​ដែល​ចង់​ទទួល​ ទាំង​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀត​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដូច្នេះ ប្រសិនបើ​ខ្ញុំ​មក ខ្ញុំ​នឹង​លើកយក​រឿង​គាត់​ដែល​គាត់​ធ្វើ គឺ​គាត់​និយាយបរិហារ​យើង​ដោយ​ពាក្យ​អាក្រក់ ហើយ​មិន​ស្កប់ចិត្ត​នឹង​ទង្វើ​ទាំងនេះ​; គាត់​មិនគ្រាន់តែមិន​ទទួល​បងប្អូន​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ហាមឃាត់​អ្នក​ដែល​ចង់​ទទួល រហូតដល់​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀតផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មក ខ្ញុំ​នឹងរំឭក​ពី​ការ​ដែល​គាត់​ធ្វើ ដោយ​គាត់​និយាយ​អាក្រក់ពី​យើង ហើយ​មិន​ស្កប់​ចិត្តត្រឹម​តែ​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំងបដិសេធ​មិន​ព្រម​ទទួល​ពួក​បង‌ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល គាត់​ក៏​ហាម​ឃាត់​គេ ទាំង​បណ្ដេញ​គេ​ចេញ​ពី​ក្រុម​ជំនុំ​ទៀតផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដូច្នេះ កាល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំឭក​ពី​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត គឺ​គាត់​ដើរ​និយាយ​បរិហារ​អាក្រក់​ពី​យើង។ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​បាន​បដិសេធ​មិន​ព្រម​ទទួល​បងប្អូន​យើង​ទេ ព្រម​ទាំង​ឃាត់​ឃាំង​អស់​អ្នក​ដែល​ចង់​ទទួល មិន​ឲ្យ​ទទួល និង​ដេញ​គេ​ចេញ​ពី​ក្រុម‌ជំនុំ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ បើ​ខ្ញុំ​មក ខ្ញុំ​នឹង​នឹក​ចាំ​ពី​ការ​ដែល​អ្នក​នោះ​ធ្វើ ដោយ​គាត់​ពោល​ពាក្យ​អាក្រក់ និយាយ​ដើម​យើង ហើយ​មិន​ស្កប់​ចិត្ត​នឹង​សេចក្ដី​នោះ​តែ​ប៉ុណ្ណោះ ថែម​ទាំង​មិន​ព្រម​ទទួល​ពួក​បង​ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល​គេ នោះ​គាត់​ក៏​ហាម​ឃាត់​មិន​ឲ្យ​ទទួល​វិញ ព្រម​ទាំង​កាត់​គេ​ចេញ​ពី​ពួក​ជំនុំ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដូច្នេះ កាល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំលឹក​ពី​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ដ គឺ​គាត់​ដើរ​និយាយ​បរិហារ​អាក្រក់​ពី​យើង។ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​បាន​បដិសេធ​មិន​ព្រម​ទទួល​បង​ប្អូន​យើង​ទេ ព្រម​ទាំង​ឃាត់​ឃាំង​អស់​អ្នក​ដែល​ចង់​ទទួល មិន​ឲ្យ​ទទួល និង​ដេញ​គេ​ចេញ​ពី​ក្រុម‌ជំអះ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




៣ យ៉ូហាន 1:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ នៅ​ពេល​មនុស្ស​ស្អប់​អ្នក​រាល់គ្នា​ លែង​រាប់​អាន​អ្នក​រាល់គ្នា​ ជេរ​អ្នក​រាល់គ្នា និង​បង្ខូច​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ឲ្យ​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស​


ឪពុក​ម្តាយ​របស់​គាត់​និយាយ​ដូច្នេះ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា​ ដ្បិត​ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​ហើយ​ថា​ បើ​អ្នកណា​ទទួល​ស្គាល់​ព្រះអង្គ​ថា​ជា​ព្រះគ្រិស្ដ​ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ។​


នៅ​គ្រា​នោះ​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​ (ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ)​ ហើយ​និយាយ​ថា៖


ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ​ កាល​នៅ​ជាមួយ​អ្នក​រាល់គ្នា​លើក​ទីពីរ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពេល​មិន​នៅ​ជាមួយ​ ខ្ញុំ​ប្រាប់​ជាមុន​ទៀត​ដល់​ពួកអ្នក​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ និង​ពួកអ្នក​ទាំង​អស់​ផ្សេង​ទៀត​ថា​ បើ​ខ្ញុំ​មក​ម្ដង​ទៀត​ ខ្ញុំ​មិន​អត់ឱន​ឲ្យ​ទេ។​


ហេតុ​នេះ​ កាល​ណា​យើង​មាន​ឱកាស​ យើង​ត្រូវ​ប្រព្រឹត្ដ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ ជា​ពិសេស​ចំពោះ​បងប្អូន​រួម​ជំនឿ។​


ម្យ៉ាង​ទៀត​ ពួក​នាង​ចេះ​តែ​ដើរ​ចុះ​ឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ មិន​ធ្វើ​ការ​អ្វី​ទេ​ ហើយ​មិន​គ្រាន់តែ​មិន​ធ្វើ​ការ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​និយាយ​បេះបួយ​ និង​ជ្រៀតជ្រែក​កិច្ចការ​អ្នក​ដទៃ​ ព្រមទាំង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​គួរ​និយាយ​ទៀត​ផង។​


បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មិន​បាន​នាំ​សេចក្ដី​បង្រៀន​នេះ​មក​ទេ​ ចូរ​កុំ​ទទួល​គេ​មក​ក្នុង​ផ្ទះ​ ឬ​ជម្រាបសួរ​គេ​ឡើយ​


ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​សរសេរ​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ក្រដាស​ និង​ទឹកខ្មៅ​នេះ​ទេ​ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​ នឹង​មក​ជួប​អ្នក​រាល់គ្នា ហើយ​និយាយ​ដោយ​ផ្ទាល់មាត់​វិញ​ ដើម្បី​ឲ្យ​អំណរ​របស់​យើង​បាន​ពេញ​បរិបូរ។​


ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​ ព្រោះ​មាន​បងប្អូន​មក​ធ្វើ​បន្ទាល់​អំពី​អ្នក​ថា​បាន​នៅ​ក្នុង​សេចក្ដី​ពិត​ ដូច​ដែល​អ្នក​កំពុង​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​នោះ​ហើយ។​


ប្អូន​ជាទី​ស្រឡាញ់​អើយ!​ អ្វីៗ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ពួក​បងប្អូន​ និង​សម្រាប់​អ្នកក្រៅ​ គឺ​អ្នក​បាន​ធ្វើ​ដោយ​ស្មោះត្រង់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម