ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។
១ កូរិនថូស 3:14 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើកិច្ចការរបស់អ្នកណាដែលសាងសង់ពីលើនោះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលបានរង្វាន់; Khmer Christian Bible បើកិច្ចការរបស់អ្នកណាម្នាក់ដែលបានសង់លើគ្រឹះ នៅស្ថិតស្ថេរ អ្នកនោះនឹងទទួលបានរង្វាន់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើកិច្ចការដែលបានសង់នៅលើគ្រឹះនោះបានជាប់នៅ អ្នកនោះនឹងបានរង្វាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់ អាល់គីតាប បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។ |
ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។
រីឯអ្នកដាំ និងអ្នកស្រោចទឹកគឺដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមពលកម្មរបស់ខ្លួន។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។
ដ្បិតប្រសិនបើខ្ញុំធ្វើការនោះដោយស្ម័គ្រចិត្ត នោះខ្ញុំក៏ទទួលរង្វាន់ ប៉ុន្តែប្រសិនបើខ្ញុំមិនស្ម័គ្រចិត្ត ក៏វានៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ។
ចូរឲ្យម្នាក់ៗពិនិត្យពិច័យការប្រព្រឹត្តរបស់ខ្លួន នោះគ្រប់គ្នានឹងមានទីអួតចំពោះតែខ្លួនឯងប៉ុណ្ណោះ គឺមិនអាចអួតចំពោះអ្នកដទៃបានទេ
ដ្បិតតើនរណាជាទីសង្ឃឹម ជាអំណរ និងជាមកុដនៃមោទនភាពរបស់យើងនៅចំពោះព្រះយេស៊ូវព្រះអម្ចាស់នៃយើង នៅពេលព្រះអង្គយាងមកវិញ? តើមិនមែនជាអ្នករាល់គ្នាទេឬ?
ខ្ញុំបានប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អហើយ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងហើយ ខ្ញុំបានរក្សាជំនឿជាប់ដដែល។
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ធ្វើដូច្នេះ កាលណាមេអ្នកគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដនៃសិរីរុងរឿងដែលមិនចេះរលាយបាត់។